Department Beyond Bachelor – Duty And Responsibilities

  • បណ្តុះបណ្តាលថ្នាក់បណ្ឌិតអប់រំជំនាញគោលនយោបាយអប់រំ ភាពជាអ្នកដឹកនាំក្នុងវិស័យ អប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន ជំនាញភាពជាអ្នកដឹកនាំនិងគ្រប់គ្រងសាលារៀន និងជំនាញផ្សេងៗទៀតតាមការចាំបាច់ តាមរូបភាពអាហាររូបករណ៍ និងការបង់ថ្លៃសិក្សា
  • បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញគ្រប់គ្រងអប់រំ ប្រឹក្សាគរុកោសល្យ គោលនយោបាយអប់រំ គ្រប់គ្រងសាលារៀន កម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន និងជំនាញផ្សេងទៀត តាមការចាំបាច់​ ដោយធ្វើការជ្រើសរើសក្នុងចំណោមអ្នកមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ តាមរូបភាពអាហារូបករណ៍ និងការបង់ថ្លៃសេវាសិក្សា
  • បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្ត្រ​បង្រៀន​ភាសាបារាំង
  • រៀបចំ ធ្វើបច្ចុប្បន្នភាព និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល លម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលលើជំនាញទទួលបន្ទុក
  • ស្រាវជ្រាវ ចងក្រង និងផលិត​ឯកសារ​​ពាក់​ព័ន្ធ
  • រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន ការបង្រៀន​ និងការបំពេញ​ការងារលើជំនាញទទួលបន្ទុក
  • ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀននិងបង្រៀន
  • ពិនិត្យតាមដាន និងកែលម្អការបង្រៀន និងរៀន
  • វាយតម្លៃលទ្ធផលសិក្សារបស់និស្សិត
  • រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ
  • សហការជាមួយអង្គភាពស្រាវជ្រាវអប់រំដើម្បីធ្វើការស្រាវជ្រាវលើការរៀន ការបង្រៀន និងការគ្រប់គ្រងអប់រំឱ្យឆ្លើយតបទៅនឹងតម្រូវការប្រទេសជាតិ និងស្របតាមស្តង់ដាជាតិ តំបន់ និងអន្តរជាតិ
  • បង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល​នានាទាំងជាតិនិងអន្តរជាតិ​​ ជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធលើជំនាញទទួលបន្ទុក
  • សហការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការថវិការបស់វិទ្យាស្ថាន​ និងរបស់អង្គភាពផ្ទាល់
  • ពង្រឹងការគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព
  • គ្រប់គ្រង ចាត់ចែង រៀបចំ បំពាក់ និងថែរក្សាសម្ភារ ឧបករណ៍​ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ និងឯកសារដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
  • ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ តាមកាលកំណត់ជូនថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ ​​និងក្រសួងអប់រំ យុវជន និងកីឡា
  • ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗ ទៀតដែលថ្នាក់ដឹកនាំវិទ្យាស្ថានប្រគល់ជូន។

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist