សូមអបអរសាទរ វិទ្យាស្ថានជាតិអប់រំ ដែលត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC) ផ្តល់ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ដល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តមវិទ្យាស្ថានជាតិអប់រំ ដែលបានបំពេញស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាជាតិកម្រិតកម្មវិធីសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ជោគជ័យនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង គ្រូឧទ្ទេស និងមន្ត្រីទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ។