ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- ជាផ្នែកទំនាក់ទំនងរបស់វិទ្យាស្ថាន និងជាសមាជិកសំខាន់នៃក្រុមការងារជាថ្នាក់ដឹកនាំរបស់វិទ្យាស្ថាន
- គ្រប់គ្រងតំណាងឱ្យ និងផ្សព្វផ្សាយអំពីវិទ្យាស្ថាន បង្កើនកិត្តិនាម និងគាំទ្រដល់បេសកកម្ម ចក្ខុវិស័យ និងគោលដៅរបស់ស្ថាប័ន
- គ្រប់គ្រងដឹកនាំការអភិវឌ្ឍ និងការអនុវត្តចក្ខុវិស័យ យុទ្ធសាស្ត្រ និងយុទ្ធនាការទំនាក់ទំនងសាធារណៈ និងអន្តរជាតិរបស់វិទ្យាស្ថាន ដើម្បីទាក់ ទាញនិស្សិតឆ្នើម ជំរុញទឹកចិត្តអតីតនិស្សិត និងម្ចាស់ជំនួយ និងជ្រើសរើសបុគ្គលិកផ្នែកអប់រំ និងផ្នែករដ្ឋបាលប្រកបដោយគុណភាពខ្ពស់
- គ្រប់គ្រងត្រួតពិនិត្យផ្នែកផ្សព្វផ្សាយ ការបោះពុម្ពផ្សាយ ទំនាក់ទំនងអន្តរជាតិរបស់អង្គភាព ពង្រឹងការគ្រប់គ្រងនាយកដ្ឋានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព
- គ្រប់គ្រងផ្តល់នូវទិសដៅយុទ្ធសាស្ត្រ និងសម្របសម្រួលដល់ការធ្វើទីផ្សារ និងការផ្សព្វផ្សាយដែលធ្វើឡើងដោយអង្គភាពសិក្សា និងរដ្ឋបាលផ្សេងទៀត។
- តាមដាន វាយតម្លៃ និងកែលម្អការបង្រៀន និងការសិក្សាប្រឹក្សាគរុកោសល្យ
- រាយការណ៍អំពីសកម្មភាពវឌ្ឍនភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ តាមសំណើរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ វជអ