វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំបានអនុញ្ញាតឲ្យសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអប់រំអាយជិប្រទេសជប៉ុនជួបសំដែងការគួរសម។ ក្នុងជំនួបនោះប្រធានប្រតិភូ នៃសាកលវិទ្យាល័យអប់រំអាយជិបានថ្លែងអំណរគុណចំពោះវិទ្យាស្ថានជាតិអប់រំដែលតែងតែទទួលនិស្សិតរបស់សាកលវិទ្យាល័យអប់រំអាយជិ មកធ្វើកម្មសិក្សាជារៀងរាល់ឆ្នាំ។ ជាការឆ្លើយតប ឯកឧត្តមនាយកវិទ្យាស្ថានជាតិអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យអប់រំអាយជិ ដែលបាន និងកំពុងផ្តល់អាហាររូបករណ៍ដល់បុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើននាក់។
ប្រភព៖ https://www.facebook.com/share/p/16AJDXb7Aj/