ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «ការសរសេរអត្ថបទស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ» តាមប្រព័ន្ធអនឡាញ ជូនដល់គ្រូឧទ្ទេស និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង ជំនាន់ទី៥ និងទី៦នៃវិទ្យាស្ថានជាតិអប់រំ ឧទ្ទេសដោយបណ្ឌិត Bruno MARCHAL សាស្រ្តាចារ្យជំនួយ មកពីសាកលវិទ្យាល័យ Thammasat ប្រទេសថៃ។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «ការគាំទ្រការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង និងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សាបឋមភូមិ» ក្រោមគម្រោងហិរញ្ញវត្ថុ DRAP-8585 AUF/INE របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដោយមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា (MEJS)។
Atelier de formation sur “la rédaction d’articles scientifiques” en distanciel (Formation 3)
Du 29 au 31 août 2025, l’Institut National de l’Education (INE) du Cambodge organise un atelier de formation portant sur “la rédaction d’articles scientifiques” en distanciel, pour les formateurs et étudiants des 5ème et 6ème promotions du Master d’Enseignement du Français de l’INE, animé par Dr. Bruno MARCHAL, Assistant Professeur de l’Université de Thammasat en Thaïlande.
Cet atelier s’inscrit dans le cadre du projet DRAP-8585 AUF/INE « Appui à la formation du master d’enseignement de français ; Appui à la formation des enseignants de français du collège (2 années et 4 années de formation après le baccalauréat : Bac+2 et Bac+4 » de l’Agence Universitaire de la Francophonie (AUF) et en coopération avec l’INE du Ministère de l’Éducation, de la Jeunesse et des Sports (MEJS).












