វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:០០ នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ មានបើកកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំសីហា និងខែកញ្ញា ឆ្នាំ២០២៥ និង លើកទឹសដៅសម្រាប់ខែតុលាឆ្នាំ២០២៥។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ នៅសាលប្រជុំអគារ Mនៃវិទ្យាស្ថានជាតិអប់រំ។












