វិទ្យាស្ថានជាតិអប់រំ៖ ថ្ងៃអង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ចុះវាយតម្លៃពាក់កណ្ដាលអណត្តិនៃការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។

















