- បណ្តុះបណ្តាលថ្នាក់បណ្ឌិតអប់រំជំនាញគោលនយោបាយអប់រំ ភាពជាអ្នកដឹកនាំក្នុងវិស័យ អប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន ជំនាញភាពជាអ្នកដឹកនាំនិងគ្រប់គ្រងសាលារៀន និងជំនាញផ្សេងៗទៀតតាមការចាំបាច់ តាមរូបភាពអាហាររូបករណ៍ និងការបង់ថ្លៃសិក្សា
- បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ជំនាញគ្រប់គ្រងអប់រំ ប្រឹក្សាគរុកោសល្យ គោលនយោបាយអប់រំ គ្រប់គ្រងសាលារៀន កម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន និងជំនាញផ្សេងទៀត តាមការចាំបាច់ ដោយធ្វើការជ្រើសរើសក្នុងចំណោមអ្នកមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ តាមរូបភាពអាហារូបករណ៍ និងការបង់ថ្លៃសេវាសិក្សា
- បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់វិធីសាស្ត្របង្រៀនភាសាបារាំង
- រៀបចំ ធ្វើបច្ចុប្បន្នភាព និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល លម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលលើជំនាញទទួលបន្ទុក
- ស្រាវជ្រាវ ចងក្រង និងផលិតឯកសារពាក់ព័ន្ធ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន ការបង្រៀន និងការបំពេញការងារលើជំនាញទទួលបន្ទុក
- ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀននិងបង្រៀន
- ពិនិត្យតាមដាន និងកែលម្អការបង្រៀន និងរៀន
- វាយតម្លៃលទ្ធផលសិក្សារបស់និស្សិត
- រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ
- សហការជាមួយអង្គភាពស្រាវជ្រាវអប់រំដើម្បីធ្វើការស្រាវជ្រាវលើការរៀន ការបង្រៀន និងការគ្រប់គ្រងអប់រំឱ្យឆ្លើយតបទៅនឹងតម្រូវការប្រទេសជាតិ និងស្របតាមស្តង់ដាជាតិ តំបន់ និងអន្តរជាតិ
- បង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលនានាទាំងជាតិនិងអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធលើជំនាញទទួលបន្ទុក
- សហការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការថវិការបស់វិទ្យាស្ថាន និងរបស់អង្គភាពផ្ទាល់
- ពង្រឹងការគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព
- គ្រប់គ្រង ចាត់ចែង រៀបចំ បំពាក់ និងថែរក្សាសម្ភារ ឧបករណ៍ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ និងឯកសារដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ តាមកាលកំណត់ជូនថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ និងក្រសួងអប់រំ យុវជន និងកីឡា
- ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗ ទៀតដែលថ្នាក់ដឹកនាំវិទ្យាស្ថានប្រគល់ជូន។