ដេប៉ាតឺម៉ង់ចិត្តគរុកោសល្យ និងសិក្សាអប់រំ ជាដេប៉ាតឺម៉ង់មួយរបស់មហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ៖
ដេប៉ាតឺម៉ង់ចិត្ត–គរុកោសល្យ និងសិក្សាអប់រំ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមលើមុខវិជ្ជាចិត្ត-គរុកោសល្យ និងមុខវិជ្ជាសិក្សាអប់រំ រួមទាំង ការបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ស្ថាប័នរដ្ឋ និងឯកជន
- រៀបចំ ធ្វើបច្ចុប្បន្នភាព និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលលម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីតលើជំនាញទទួលបន្ទុក
- ស្រាវជ្រាវ ចងក្រង និងធ្វើបច្ចុប្បន្នភាពវិធីសាស្រ្តបង្រៀនថ្មីៗ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន និងបង្រៀន
- ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀន និងបង្រៀន
- ពិនិត្យតាមដាន និងកែលម្អការរៀន និងបង្រៀន
- វាយតម្លៃលទ្ធផលសិក្សារបស់គរុសិស្ស គរុនិស្សិត និស្សិត និងសិក្ខាកាម
- រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ
- រៀបចំសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធ្វើការស្រាវជ្រាវ និងការតាំងពិព័រណ៍អប់រំ
- គ្រប់គ្រង ចាត់ចែង រៀបចំបំពាក់ និងថែរក្សាសម្ភារៈ ឧបករណ៍ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ ឯកសារ ដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
- ភ្ជាប់បណ្តាញជាមួយគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនានាៗ ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ដេប៉ាតឺម៉ង់ តាមកាល កំណត់ជូនថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យ
ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យប្រគល់ជូន។