ស្រាវជ្រាវលើការរៀន និងបង្រៀន ប្រឹក្សាគរុកោសល្យនិងការកសាងធនធានមនុស្សឱ្យមានគុណភាព និងប្រសិទ្ធភាពដោយមានក្រមសីលធម៌វិជ្ជាជីវៈ
- អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលស្រាវជ្រាវលើវិធីសាស្ត្របង្រៀន ប្រឹក្សាគរុកោសល្យ និងកម្មវិធីសិក្សាអភិវឌ្ឍសមត្ថភាពស្រាវជ្រាវជ្រាវអប់រំ និងប្រឹក្សាគរុកោសល្យដល់មន្ត្រីអប់រំដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរាល់សម្ភារបង្រៀន និងសម្ភារសិក្សា
- ត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្នាដៃស្រាវជ្រាវ និក្ខេបបទ អភិវឌ្ឍ បោះពុម្ព ផ្សព្វផ្សាយ និងគ្រប់គ្រងការស្រាវជ្រាវអប់រំ ដោយធ្វើការប្រមូលផ្តុំអ្នកស្រាវជ្រាវ អ្នកអប់រំ និងអ្នកគ្រប់គ្រងអប់រំ
- បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវីជ្ជា ឌីជីថលក្នុងការបង្រៀន និងរៀន រៀបចំ គ្រប់គ្រង ដំឡើង និងថែទាំសម្ភារ ឧបករណ៍ ICT សៀវភៅសិក្សា
- បង្កើតសំណើ ស្វែងរកធនធានស្រាវជ្រាវដើម្បីទទួលបានមូលនិធីស្រាវជ្រាវពីប្រភពផ្សេងៗ
- រៀបចំព្រឹត្តិការណ៍ និងចែករំលែកបទពិសោធន៍ស្រាវជ្រាវផ្សេងៗ ចែករំលែកចំណេះដឹងរបស់អ្នកស្រាវជ្រាវតាមរយៈសន្និសីទស្រាវជ្រាវ
- សហការរៀបចំផែនការ និងធ្វើរបាយការណ៍លទ្ធផលការងារ រៀបចំធ្វើបច្ចុប្បន្នភាព ចងក្រងឯកសារក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាល កម្មវិធីសិក្សាលម្អិតអំពីកម្មវិធីបណ្តុះបណ្តាល និងសៀវភៅសិក្សាគោលសម្រាប់អ្នកទទួលបន្ទុកកម្មវិធីបណ្តុះបណ្តាលប្រឹក្សាគរុកោសល្យ
- អភិវឌ្ឍ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រឹក្សាគរុកោសល្យប្រចាំឆ្នាំ និងវាយតម្លៃលទ្ធផលសិក្សារបស់និស្សិតប្រឹក្សាគរុកោសល្យ
- សម្របសម្រួលជាមួយអង្គភាពស្រាវជ្រាវអប់រំដើម្បីធ្វើការស្រាវជ្រាវអំពីការបង្រៀន ការសិក្សា ដែលឆ្លើយតបទៅនឹងតម្រូវការថ្នាក់ជាតិ និងស្តង់ដារជាតិ តំបន់ និងអន្តរជាតិ
- កសាងទំនាក់ទំនងល្អ និងធ្វើសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា
- សម្របសម្រួលដើម្បីបង្កើតផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិការប្រចាំឆ្នាំ និងផែនការថវិការបស់ វជអ និងនាយកដ្ឋានផ្ទាល់