ដើម្បីសម្រេចបាននូវតួនាទី និងភារកិច្ចរបស់ខ្លួន ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្រ្តសង្គម សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស លើការគ្រប់គ្រង សម្របសម្រួល អភិវឌ្ឍ បណ្តុះបណ្តាល និងអនុវត្តកម្មវិធីសិក្សាជំនាញនានា។ ដូចខាងក្រោម៖
(១) បណ្ដុះបណ្ដាល និងអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តមឯកទេសផ្សេងតាមរូបភាពអាហាររូបករណ៍ និងការបង់ថ្លៃសិក្សា។
(២) បណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសភាសាបារាំងតាមរូបភាពអាហាររូបករណ៍ និងការបង់ថ្លៃសិក្សា។
(៣) បណ្ដុះបណ្ដាលវគ្គខ្លី និងវគ្គវែង ជំនាញគរុកោសល្យ និងវិធីសាស្រ្ដបង្រៀន ជំនាញវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស និងជំនាញផ្សេងៗទៀតតាមការចាំបាច់តាមរូបភាពអាហាររូបករណ៍ និងការបង់ថ្លៃសិក្សា។