ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្ត្រ គណិតវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងអប់រំបច្ចេកទេស ជាដេប៉ាតឺម៉ង់មួយរបស់មហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ៖
ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្រ្ត គណិតវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងអប់រំបច្ចេកទេស មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
-
- បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមលើជំនាញអប់រំគណិតវិទ្យា អប់រំវិទ្យាសាស្រ្ត (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យានិងបរិស្ថាន) អប់រំបច្ចេកទេស(អគ្គីសនី មេកានិច អេឡិចត្រូនិច បសុវប្បកម្ម ក្សេត្រសាស្រ្ត កែច្នែអាហារ និងជំនាញផ្សេងៗទៀតតាមការចាំបាច់) វិស្វកម្មកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន តាមរូបភាពការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ស្ថាប័នរដ្ឋ និងឯកជន
- រៀបចំ ធ្វើបច្ចុប្បន្នកម្ម និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលលម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីតលើជំនាញទទួលបន្ទុក
- រៀបចំផែនការ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់គ្រូឧទ្ទេស និងគ្រូបង្រៀនជាប្រចាំ
- ស្រាវជ្រាវ ចងក្រង និងធ្វើបច្ចុប្បន្នភាពវិធីសាស្រ្តបង្រៀនថ្មីៗតាមឯកទេសនីមួយៗ
- រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន និងបង្រៀន
- ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀន និងបង្រៀន
- ពិនិត្យតាមដាន និងកែលម្អការរៀន និងបង្រៀនលើជំនាញទទួលបន្ទុក
- វាយតម្លៃលទ្ធផលសិក្សារបស់គរុសិស្ស គរុនិស្សិត និស្សិត និងសិក្ខាកាម
- រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ និងផែនការកែលម្អ
- រៀបចំសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស្រាវជ្រាវ និងការតាំងពិព័រណ៍អប់រំ
- គ្រប់គ្រង ចាត់ចែង រៀបចំបំពាក់ និងថែរក្សាសម្ភារៈ ឧបករណ៍ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ និង ឯកសារដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
- ភ្ជាប់បណ្តាញជាមួយគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនានាៗ ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ដេប៉ាតឺម៉ង់ តាមកាល កំណត់ជូនថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យ