Research Education Office – Duty And Responsibilities

ការិយាល័យស្រាវជ្រាវអប់រំមានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការវិភាគអប់រំដែលផ្អែកលើភស្តុតាង និងការណែនាំផ្នែកគោលនយោបាយ។ ការិយាល័យនេះសំដៅលើក្រុមអ្នកបច្ចេកទេសសិក្សាលើវិទ្យាសាស្ត្រអប់រំ ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថានប័ន និងផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា។
ការិយាល័យស្រាវជ្រាវ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • ធ្វើការស្រាវជ្រាវលើការងារដែលពាក់ព័ន្ធនឹងវិស័យអប់រំ បម្រើឱ្យការអភិវឌ្ឍ វិទ្យាស្ថានជាតិអប់រំ និងកំណែទម្រង់អប់រំ
  • បង្កើតសំណើ និងស្វែងរកប្រភពធនធានស្រាវជ្រាវ
  • រៀបចំកាលិកបត្រស្រាវជ្រាវអប់រំ ដោយសហការជាមួយដេប៉ាតឺម៉ង់ស្រាវជ្រាវ
  • រៀបចំសន្និសីទជាតិ និងអន្តរជាតិលើស្នាដៃស្រាវជ្រាវអប់រំ ដោយសហការជាមួយដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យស្រាវជ្រាវជំនាន់ថ្មី
  • រៀបចំព្រឹត្តិការណ៍តាំងពិពណ៍ស្នាដៃផ្សេងៗ​ចែករំលែកចំណេះដឹងរបស់អ្នកស្រាវជ្រាវឬសន្និសីទ
  • សម្របសម្រួល និងប្រឹក្សាយោបល់ទាក់ទងនឹងការស្រាវជ្រាវជូនដល់គរុសិស្ស និស្សិត គរុនិស្សិត
  • រៀបចំលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធលើការងារស្រាវជ្រាវ
  • ធ្វើរបាយការប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ តាមកាលកំណត់ជូនថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ និងក្រសួងអប់រំយុវជន និងកីឡា
  • ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំ វិទ្យាស្ថានជាតិអប់រំ ប្រគល់ជូន។​

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist