News And Events
កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងវិច្ឆិកា ព្រមទាំងលើកទិសដៅសម្រាប់ខែធ្នូ ឆ្នាំ២០២៥
វិទ្យាស្ថានជាតិអប់រំ៖ រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ មានបើកប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងវិច្ឆិកា ព្រមទាំងលើកទិសដៅសម្រាប់ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។
វិទ្យាស្ថានជាតិអប់រំ៖ ពិធីប្រគល់ឧបករណ៍ភ្លេង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ពឹង គឹមឆេង អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា
វិទ្យាស្ថានជាតិអប់រំ៖ ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ បានរៀបចំពិធីប្រគល់ឧបករណ៍ភ្លេង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ពឹង គឹមឆេង...
វិទ្យាស្ថានជាតិអប់រំ៖ កិច្ចប្រជុំស្ដីពីការរៀបចំ ឯកសារវាយតម្លៃនាយកសាលាគរុកោសល្យល្អ តាមស្តង់ដាទាំង៩
វិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានកិច្ចប្រជុំស្ដីពីការរៀបចំ ឯកសារវាយតម្លៃនាយកសាលាគរុកោសល្យល្អ តាមស្តង់ដាទាំង៩ ក្រោមអធិបតីភាពឯកឧត្ដម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ៖ កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំសីហា និងខែកញ្ញា ឆ្នាំ២០២៥ និង លើកទឹសដៅសម្រាប់ខែតុលាឆ្នាំ២០២៥
វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:០០ នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ មានបើកកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំសីហា និងខែកញ្ញា ឆ្នាំ២០២៥ និង លើកទឹសដៅសម្រាប់ខែតុលាឆ្នាំ២០២៥។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...
Announcements
លទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៦ និងបណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ជំនាន់ទី៤
លទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៦ និងបណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ជំនាន់ទី៤ សម័យប្រឡង៖ ២២ វិច្ឆិកា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
លទ្ធផលប្រឡងវិញ្ញាសាសរសេរ នៃការប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៦ និងបណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ជំនាន់ទី៤ សម័យប្រឡង៖ ២២ វិច្ឆិកា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ ត្រូវមកប្រឡងវិញ្ញាសាអនុវត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។
លទ្ធផលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង
លទ្ធផលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង សម័យប្រឡង៖ ១៨ តុលា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
វគ្គសិក្សាខ្លីថ្មីទី១១ចំនួន៦នៅវិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៦ដែលអាចជ្រើសរើសបានរួមមាន៖១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន២. ឯកទេសវិជ្ជាជីវៈនាយកសាលា៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)៥. វិធីសាស្រ្តបង្រៀនភាសាអង់គ្លេស TESOL៦. ការអនុវត្តវិធីសាស្ត្របង្រៀនដោយបញ្ចូលការអប់រំភាពជាលពលរដ្ឋសកល(GCED)។ សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ...
សេចក្តីជូនដំណឹង ការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀន ភាសាបារាំង ជំនាន់ទី៧ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សិក្សានៅវិទ្យាស្ថានជាតិអប់រំ
📄ពាក្យសុំប្រឡង៖ https://shorturl.at/Ca8Mp📍ទីកន្លែងទទួលពាក្យ៖ វិទ្យាស្ថានជាតិអប់រំ (ការិយាល័យសិក្សា)🗓ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី📍មណ្ឌលប្រឡង៖ វិទ្យាស្ថានជាតិអប់រំ🗓សម័យប្រឡង៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥
វគ្គសិក្សាបង់ថ្លៃទី១០នៅវិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៣ដែលអាចជ្រើសរើសបានរួមមាន៖ ១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន ២. ឯកទេសវិជ្ជាជីវៈនាយកសាលា ៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ។សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។*សម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋនឹងទទួលបានក្រេឌីត សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ...










