សេចក្ដីប្រកាសនានា

  

វិទ្យាស្ថាន​ជាតិ​អប់រំ សូមស្វាគមន៍

 រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​នៅ​ឆ្នាំ​២០៥០។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់​ចំនួន​១៥​ចំណុច​ ឈរ​លើ​សសរ​ស្តម្ភចំនួន៥ សម្រាប់​លើក​កម្ពស់​គុណភាព​ធនធាន​មនុស្ស ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។

ឈរ​លើ​មូលដ្ឋាន​នេះ វិទ្យាស្ថាន​ជាតិ​អប់រំ​ ដែល​ជា​គ្រឹះស្ថាន​សិក្សា​តែ​មួយ​គត់ ក្នុង​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​កម្រិត​ឧត្ដម និង​មន្ត្រី​គ្រប់គ្រង​អប់រំ​គ្រប់​លំដាប់​ថ្នាក់​នៅ​កម្ពុជា បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ជា​បន្តបន្ទាប់ ជា​ពិសេស​លើ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន និង​មន្ត្រី​គ្រប់គ្រង​អប់រំ តាម​រូបភាព​ទាំង​ការ​បណ្ដុះបណ្ដាល​ដំបូង (Pre-service) និង​ការ​បណ្ដុះបណ្ដាល​បន្ត (In-service)។ ចំពោះ​ការ​បណ្ដុះបណ្ដាល​ដំបូង (Pre-service) វិទ្យាស្ថាន​ជាតិ​អប់រំ បាន​នឹង​កំពុង​ធ្វើ​ការ​បណ្ដុះបណ្ដាល (១)​ គ្រូ​បង្រៀន​កម្រិត​ឧត្ដម​គ្រប់​មុខវិជ្ជា​ឯកទេស (២) គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯក​ទេស​ភាសា​បារាំង-ខ្មែរ (៣) បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ (៤) អធិការ​អប់រំ​តាម​ប្រព័ន្ធ​អធិការ​កិច្ច​ថ្មី និង (៥) ការ​បណ្ដុះបណ្ដាល​នាយក​សាលា។ ចំពោះ​ការ​បណ្ដុះបណ្ដាល​បន្ត (In-service) វិទ្យាស្ថាន​ជាតិ​អប់រំ​បាន (១) ធ្វើ​ការ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ដល់​អធិការ​អប់រំ​មាន​ស្រាប់ ស្ដីពី​ប្រព័ន្ធ​អធិការ​កិច្ច​ថ្មី (២) បំប៉ន​សមត្ថភាព​គ្រូ​វិទ្យាល័យ​លើ​ខ្លឹមសារ​វិធីសាស្ត្រ និង​ជំនាញ​ពិសោធន៍​វិទ្យាសាស្ត្រ (៣)​បណ្ដុះបណ្ដាល​មន្ត្រី​គ្រប់គ្រង​អប់រំ​ថ្នាក់​រាជធានី/ខេត្ត លើ​ការ​រៀបចំ​ផែន​ការ​វិស័យ​អប់រំ​នៅ កម្ពុជា និង (៤ ) បណ្ដុះបណ្ដាល​នាយក នាយិកា​វិទ្យាល័យ​ស្ដីពី​ប្រព័ន្ធ​អធិការ​កិច្ច​ថ្មី។

ក្នុង​នាម​គណៈ​គ្រប់គ្រង បុគ្គលិក​អប់រំ និង​គ្រូ​ឧទ្ទេស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ទាំង​អស់ ខ្ញុំ សូម​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ជាទី​បំផុត ចំពោះ​លោក លោកស្រី ប្អូន​ៗ​និស្សិត គរុ​និស្សិត ​និង​គរុសិស្ស ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​វិទ្យា​ស្ថានជាតិ​អប់រំ ដើម្បី​ទទួល​បាន​អាជីព​ជា​អ្នក​គ្រប់គ្រង​អប់រំ ជា​អធិការ​អប់រំ និង​ជា​គ្រូ​បង្រៀន​ប្រកប​ដោយ​គុណវុឌ្ឍិ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​ពី​រដ្ឋាភិបាល​កម្ពុជា ​ហើយ​ក៏​សូម​ស្វាគមន៍​ផង​ដែរ​ចំពោះ​ដៃ​គូ​អភិវឌ្ឍ​នានា ដែល​មាន​បំណង​សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ការ​រួម​ចំណែក​លើក​កម្ពស់​ធនធាន​អប់រំ​នៅ​កម្ពុជា​។

នៅទីបញ្ចប់ ខ្ញុំ​សូម​គោរព​ជូន​ពរ​ឯកឧត្ដម លោក លោក​ស្រី​ទាំង​អស់ សូម​ប្រកប​ដោយ ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច។

ព្រិត្តិការណ៍ថ្មីៗ និងពត៌មាន

លទ្ធផលប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ជំនាន់ទី៧ សម័យប្រឡង៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ

លទ្ធផលប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៥ និងថ្នាក់បណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន ជំនាន់ទី៣ សម័យប្រឡង៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ

លទ្ធផលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង ជំនាន់ទី៦ ឆ្នំាសិក្សា២០២៤-២០២៥ សម័យប្រឡង៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ។

Internal Coorperation