សេចក្ដីប្រកាសនានា

  

វិទ្យាស្ថានជាតិអប់រំមានបទពិសោធច្បាស់លាស់ពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលនៅកម្ពុជា   ព្រមទាំងមាន ទីតាំងស្ថិតត្រង់បេះដូងនៃរាជធានីភ្នំពេញដែលអ្នកផងឲ្យតម្លៃហើយមានភាពងាយស្រួលចេញចូលសម្រាប់
និស្សិត និងមន្ត្រីរាជការទាំងឡាយដែលមានបំណងចង់បំប៉នចំណេះដឹងផ្នែកចិត្តគរុកោសល្យ   ភាពជាអ្នក ដឹកនាំ ការធ្វើផែនការ និងការគ្រប់គ្រងវិស័យអប់រំ។ គរុនិស្សិតដែល សិក្សានៅទីនេះមានការប្ដេជ្ញាចិត្ត និង ព្យាយាម  ដោយមានកម្មវិធីបណ្ដុះបណ្ដាលល្អ ព្រមទាំងសាស្ត្រាចារ្យ មានបទពិសោធ ខ្ពស់។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ត្រីអប់រំ ព្រមទាំងមាតាបិតាសិស្ស មានបំណងចង់ឃើញ វិទ្យាស្ថានជាតិអប់ រំរីកចម្រើន និងក្លាយទៅជាស្ថាប័នឧត្ដមសិក្សាមួយដែលផ្ដល់គុណភាពអប់រំទៅដល់សិស្ស និស្សិត និង សិក្ខា កាមយ៉ាងវិសេសវិសាលលើសគេនៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់។
    ទោះជាយ៉ាងណាក៏ដោយក៏វិទ្យាស្ថានជាតិអប់រំ នៅមានអាគារសិក្សាជាច្រើនមិនទាន់បាន បំពាក់គ្រឿង សង្ហារឹម គ្រប់គ្រាន់និងមួយចំនួនធំត្រូវការជួសជុលនិងកែលម្អ សព្វថ្ងៃការប្ដេជ្ញាចិត្តចូលរួមចំណែក ក្នុងការ អភិវឌ្ឍ ស្ថាប័នរបស់មន្ត្រីវិទ្យាស្ថាននៅមានកម្រិតហើយសកម្មភាពបង្រៀន និងរៀននៅមានលក្ខណៈ គ្រូមជ្ឈ មណ្ឌលច្រើនជាងសិស្សមជ្ឈមណ្ឌល។
    រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានបង្ហាញឆន្ទៈ និងបំណងប្រាថ្នាចង់ឃើញវិទ្យាស្ថានជាតិអប់រំមានលក្ខណៈឈានមុខគេនៅកម្ពុជា។ ទស្សនៈវិស័យនេះមានបញ្ជាក់នៅក្នុងអនុក្រឹត្យលេខ០៤ ចុះថ្ងៃទី១១ ខែមិនាឆ្នាំ២០០៤ និងអនុក្រិត្យលេខ៨៤ ចុះថ្ងៃទី៩ ខែមិថុនាឆ្នាំ២០០៩។ ដៃគូអភិវឌ្ឍនិងអង្គការនានាប្រាថ្នា ចង់ផ្ដល់ការគាំទ្រដល់កិច្ចការងារ របស់វិទ្យាស្ថានជាតិអប់រំឲ្យមានការរីកចម្រើនចំណែកឯនិស្សិត  និងមន្ត្រីវិទ្យាស្ថានជាតិអប់រំចង់ឲ្យមានការដាក់ បញ្ចូលបច្ចេកវិទ្យាទំនើបក្នុងការបង្រៀន  និងរៀន។ សព្វថ្ងៃនេះថវិកាគាំទ្រដល់វិទ្យាស្ថានជាតិ អប់រំនៅ មានកម្រិត។
    វិទ្យាស្ថានជាតិអប់រំមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់។ ទស្សនៈវិស័យនេះ គឺឆ្លើយតបទៅនឹង តម្រូវការនិងទស្សនៈចង់បានពីសំណាក់អ្នកទទួលសេវាអប់រំហើយវាជាតម្រូវការចាំបាច់របស់ក្រសួងអប់រំយុវជន និងកីឡាតាមរយៈការស្រាវជ្រាវនានាដើម្បីជំរុញលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។  វិទ្យាស្ថានជាតិអប់រំ នឹងមានសមត្ថភាពវិភាគទិន្នន័យនានារបស់ក្រសួងបានយ៉ាងពេញលេញ    ដើម្បីផ្ដល់អនុសាសន៍ អំពីយុទ្ធ សាស្ត្រនានាដែលអាចអនុវត្តបាន។ 
    ជាមួយគ្នានឹងសេចក្ដីបញ្ជាក់ជុំវិញស្ថានភាពបច្ចុប្បន្នចក្ខុវិស័យនិងបេសកកម្មផែនការនេះបានកំណត់ចំណុចគន្លឹះសម្រាប់អភិវឌ្ឍចំនួន៨ ស្របគ្នានឹងការរំពឹងទុកដែលនឹងត្រូវអនុវត្តដោយវិទ្យាស្ថានជាតិអប់រំ ចំណុចគន្លឹះនីមួយៗ មានសង្ខេប អំពី បរិបទនិងយុទ្ធសាស្ត្រដែលនឹងត្រូវយកទៅអនុវត្តសម្រាប់រយៈពេល៥ឆ្នាំចំណុចជាគន្លឹះទាំង៨នោះរួមមាន៖ ការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍបុគ្គលិក ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ការវាយតម្លៃ ហេដ្ឋារចនា សម្ព័ន្ធ រូបវន្តការធានាគុណភាពការស្រាវជ្រាវ និងការបង្កើតទំនាក់ទំនង សាធារណៈ។ ផែនការអភិវឌ្ឍន៍វិទ្យាស្ថាន ជាតិអប់រំនេះមានលក្ខណៈសង្ខេប និងផ្ដល់ទិស ដៅជាក់លាក់ស ម្រាប់ការអភិវឌ្ឍផែនការ ប្រតិបត្តិប្រចាំ ឆ្នាំដែលជាមាគ៌ាក្នុងការអនុវត្ត។