សេចក្ដីប្រកាសនានា

  

ផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំ ជាចំណុចគន្លឹះសម្រាប់ឈានទៅសម្រេចជោគជ័យក្នុងការប្រែ ក្លាយ វិទ្យាស្ថានជាតិអប់រំ ឲ្យទៅជាគ្រឹះស្ថានឧត្ដមសិក្សាមួយដែលមានការទទួលស្គាល់កម្រិតតំបន់ និងចាត់ទុកថា ជាគ្រឹះស្ថានបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវអប់រំ គ្រូបង្រៀនកម្រិតឧត្ដម អ្នកដឹកនាំ និងអ្នកគ្រប់គ្រង វិស័យ អប់រំ ។
         ក្រសួងអប់រំ យុវជន និងកីឡា មានគោលដៅធ្វើឲ្យសម្រេចបានសមធម៌នៃការចូលរៀន និងកំពុងយកចិត្ត ទុកដាក់ក្នុងការពង្រឹងគុណភាពអប់រំតាមរយៈការពង្រឹងស្ថាប័ន និងសមត្ថភាពរបស់គ្រូឧទ្ទេស និងមន្ត្រីគ្រប់ គ្រង។
          ផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំ គឺជាផែនការមួយដែលមានលក្ខណៈ ប្រតិបត្តិក្នុង ការបណ្ដុះ បណ្ដាលគ្រូប្រកបដោយគុណភាព។ គ្រូជាគន្លឹះដ៏សំខាន់ សម្រាប់រួមចំណែកក្នុងការ បណ្ដុះបណ្ដាលធនធាន មនុស្សឲ្យមាន ការគិតកម្រិតខ្ពស់ មានភាពម្ចាស់ការក្នុងការរៀនសូត្រ ក៏ដូចជាកាត់បន្ថយកត្តាត្រួតថ្នាក់ និងការបោះបង់ការសិក្សា  របស់សិស្ស។ ផែនការនេះបានកំណត់នូវចំណុចខ្លាំង និង ចំណុចខ្សោយដែលវិទ្យា ស្ថានជាតិអប់រំកំពុងជួបប្រទះ   ព្រមទាំងបានដាក់ស្នើឡើងនូវ យុទ្ធសាស្ត្រ សម្រាប់ អនុវត្ត។ គណៈនាយក មន្ត្រីគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យត្រូវ តែមានគោលដៅ ច្បាស់លាស់ហើយខិតខំចូលរួមយ៉ាងសកម្មដើម្បី សម្រេចឲ្យបាននូវលទ្ធផលជាក់លាក់ និងស្របទៅតាមទិសដៅដែលបានកំណត់។ 
ក្រសួងអប់រំ យុវជន និងកីឡា មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ផែនការនេះ នឹងត្រូវយក ទៅអនុវត្តប្រកបដោយ ប្រសិទ្ធភាព ដោយមានការផ្គត់ផ្គង់ទាំងសម្ភារ ថវិកា និងបច្ចេកទេសពីអង្គភាព និងស្ថាប័នពាក់ព័ន្ធ ព្រម ទាំង មានការចូលរួមពីដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ហើយរាល់ការរីកចម្រើន នឹងត្រូវបានពិនិត្យតាមដាន និងវាយ តម្លៃតាមកម្រិតស្តង់ដារមួយជាក់លាក់។
ក្រសួង សូមថ្លែងអំណរគុណដោយស្មោះចំពោះមន្ត្រីជំនាញជាតិ និងអន្តរជាតិដែលបានបំពេញការងារ យ៉ាង ល្អិតល្អន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំនេះ។