សេចក្ដីប្រកាសនានា

  

 

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ

 

  • គោលបំណងនៃកម្មវិធី

      - អភិវឌ្ឍ​សមត្ថភាព​វិជ្ជា​ជីវៈ​ដល់​គណៈគ្រប់គ្រង ឬនាយកសាលាមធ្យមសិក្សាទុតិយភូមិ​ស្រប​តាមស្ដង់ដាតំបន់ និងអន្តរជាតិ

      - តម្រង់ទិសដល់ការដឹកនាំ និងការគ្រប់គ្រង ឆ្ពោះទៅបំពេញបាន​នូវស្តង់ដា​សាលារៀន​មាន​ប្រសិទ្ធភាព ដែលធានាបាននូវលទ្ធផលសិក្សាល្អសម្រាប់សិស្សនុសិស្ស។

  • ចំនួនក្រេឌីត

ក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលនេះ មានចំនួន៤៨ក្រេឌីត និងចែកចេញជា៖ 

១. មុខវិជ្ជាសិក្សាចំនួន០៨មុខវិជ្ជា ស្មើ៤២ក្រេឌីត។ មុខវិជ្ជាទាំង០៨ នេះ ត្រូវ​​បានបង្រៀន

​​​​ក្នុងគោល​​បំណង ផ្តល់ចំណេះដឹង ជំនាញ និង​ឥរិយា​​​បទ​​​សំខាន់ៗ​ ក្នុង​ការ​ប្រតិ​បត្តិ អាជីព​ ​ជា​នាយកសាលា។

២. ការសរសេរនិក្ខេបបទ បន្ទាប់ពីបញ្ចប់មុខវិជ្ជាសិក្សាទាំង០៨ ខាងលើ។ និស្សិត​ទាំង​អស់

​តម្រូវឱ្យធ្វើគម្រោងស្រាវជ្រា​​វ ធ្វើ​កម្ម​សិក្សាប្រតិបត្តិ និង​សរសេរ​និក្ខេប​បទ ក្នុង​គោល​បំណងផ្តល់ឱកាសដល់អ្នកសិក្សា ដើម្បីសិក្សា និងដក​​​ស្រង់ប​ទ​​ពិសោធ​ពី​ការគ្រប់គ្រង​សាលារៀ​ន​​​រៀងៗខ្លួន និងនិក្ខេបបទ​ ដែល​មាន​០៦ក្រេឌីត​ ដោយ​តម្រូវ​ឱ្យ​ធ្វើការពារ​និក្ខេបបទសម្រាប់បំពេញលក្ខខណ្ឌនៃការសិក្សា។

  • កម្មវិធីសិក្សា

ម៉ូឌុល១៖ បំណិនត្រិះរិះពិចារណា និងនវានុវត្តន៍

មេរៀនទី១.១៖ ទស្សនៈវិទ្យានៃការអប់រំ ច្បាប់ និងគោលនយោបាយអប់រំ

មេរៀនទី១.២៖ ផែនការ និងយុទ្ធសាស្ត្រក្នុងវិស័យអប់រំ

មេរៀនទី១.៣៖ ការលើកទឹកចិត្ត៖សិល្បះនៃការដឹកនាំនិងគ្រប់គ្រងសាលារៀន

ម៉ូឌុល២៖ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល (១)៖ ការគ្រប់គ្រងធនធាន

មេរៀនទី២.១៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក

មេរៀនទី២.២៖ ការគ្រប់គ្រងធនធានសម្ភារៈ និងហិរញ្ញវត្ថុ

មេរៀនទី២.៣៖ ការគ្រប់គ្រងគម្រោង និងកម្មវិធីរបស់សាលារៀន

ម៉ូឌុល៣៖ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល (២)៖ ការលើកកម្ពស់ការបង្រៀន និងរៀន

មេរៀនទី៣.១៖ ការដឹកនាំការអនុវត្ត និងកែលម្អកម្មវិធីសិក្សា

មេរៀនទី៣.២៖ ការបង្កើតបរិស្ថានសិក្សាតាមបែបសិស្សមជ្ឈមណ្ឌល

មេរៀនទី៣.៣៖ ការពិនិត្យកែលម្អ និងវាយតម្លៃការបំពេញការងាររបស់គ្រូ

ម៉ូឌុល៤៖ ឧត្តមភាពបុគ្គល

មេរៀនទី៤.១៖ ការគ្រប់គ្រងប្រសិទ្ធភាពបុគ្គល

មេរៀនទី៤.២៖ ស្តង់ដានាយកសាលារៀន

មេរៀនទី៤.៣៖ ស្តង់ដាគ្រូបង្រៀន

មេរៀនទី៤.៤៖ ក្រមសីលធម៌វិជ្ជាជីវៈរបស់នាយកសាលា

ម៉ូឌុល៥៖ ការចូលរួមរបស់ភាគីពាក់ព័ន្ធ

មេរៀនទី៥.១៖ ការលើកកម្ពស់ភាពទទួលខុសត្រូវចំពោះសាលារៀន

មេរៀនទី៥.២៖ ការគ្រប់គ្រងបណ្តាញ និងសម្ព័ន្ធភាពអប់រំ

មេរៀនទី៥.៣៖ ការរក្សានិរន្តរភាពទំនាក់ទំនង និងសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

ម៉ូឌុល៦៖ អធិការកិច្ចសាលារៀន

មេរៀនទី៦.១៖ ប្រព័ន្ធអធិការកិច្ច និងការវាយតម្លៃ

មេរៀនទី៦.២៖ ស្វ័យវាយតម្លៃសាលារៀន

ម៉ូឌុល៧៖ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ

មេរៀនទី៧.១៖ បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យអប់រំ

មេរៀនទី៧.២៖ ភាសាអង់គ្លេសក្នុងការងារទំនាក់ទំនងវិជ្ជាជីវៈ និងការស្រាវជ្រាវ

ម៉ូឌុល៨៖ វិធីសាស្ត្រនៃការស្រាវជ្រាវក្នុងវិស័យអប់រំ