Announcement

Testing

ជំពូកទី៣


យុទ្ធសាស្ត្រ


ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​​   និង​បេសកកម្ម​ខាងលើ ​  វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​រៀបចំ​​យុទ្ធសាស្ត្រ​ដូច​តទៅ៖

I- ការ​អភិវឌ្ឍ​ស្ថាប័ន

១. រៀប​ចំ​ឡើង​វិញ​នូវ​សមត្ថ​ភាព​របស់​ស្ថាប័ន ដោយ​បង្កើត​រចនាសម្ព័ន្ធ​ថ្មី។
២. ពិនិត្យ​គោល​នយោបាយ​បំពេញ​ការងារ​បច្ចុប្បន្ន​របស់​បុគ្គលិក ដើម្បី​​បង្កើត​គោល​នយោបាយ​ថ្មី​។
៣. បង្កើត​កម្មវិធី​ផ្លាស់​ប្ដូរ​ទម្លាប់​មួយ​​។
៤. បង្កើត​សៀវភៅ​​មគ្គុទ្ទេសក៍​ដឹកនាំ​ និង​ការ​គ្រប់គ្រង។
៥. បង្កើត​​ឲ្យ​មាន​ក្រុម​​ប្រឹក្សា​ភិបាល​។

II- ការ​អភិវឌ្ឍបុគ្គលិកn

១. បង្កើត​គោល​នយោបាយ​អភិវឌ្ឍ​បុគ្គលិក​។
២. ពង្រឹង​សមត្ថភាព​បុគ្គលិក​។

III- ការ​អភិវឌ្ឍ​វគ្គ​បណ្ដុះបណ្ដាល

១. បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​សម្រាប់​បម្រើ​ការ​នៅ​តាម​វិទ្យាល័យ​ទាំង​គ្រឹះស្ថាន​សាធារណៈ​          ​ និង​ឯក​ជន។
២.  វិក្រឹតការ​​​គ្រូ​បង្រៀន​កម្រិត​ឧត្ដម។
៣. បណ្ដុះបណ្ដាល​ជំនាញ​ផែន​ការ​ និង​ការងារ​គ្រប់គ្រង។
៤.  បណ្ដុះបណ្ដាល​មន្ត្រី​គ្រប់គ្រង​អប់រំ​គ្រប់​លំដាប់​ថ្នាក់។

IV- ការ​វាយ​តម្លៃ

១. បង្កើត​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​វាយ​តម្លៃ​គរុ​និស្សិត​​ និង​គ្រូឧទ្ទេស។
២. បង្កើត​ស្តង់ដារ​ក្នុង​ការ​វាយ​តម្លៃ​។
៣. កសាង​សមត្ថភាព​គ្រូ​ឧទ្ទេស​ និង​គរុ​និស្សិត​ស្ដី​អំពី​ស្តង់ដារ និង​លក្ខណៈ​វិនិច្ឆ័យ​​ក្នុង​ការ​វាយ​តម្លៃ​។
៤. រៀបចំ​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​​ ​និង​ការ​ផ្ដល់​រង្វាន់​ដល់​គ្រូឧទ្ទេស និង​គរុ​និស្សិត​។

V- ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត

១. បង្កើត​ប្លង់​មេ​របស់​វិទ្យាស្ថាន​ជាតិ​អប់រំ។
២. សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ និង​បំពាក់​សម្ភារ​បរិក្ខារ។
៣​. ថែទាំ​​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ។

VI- ការ​ធានា​គុណភាព

១. កសាង​ស្តង់ដារ​ធានា​គុណភាព​អប់រំ​ផ្ទៃ​ក្នុង។​​​​
២. អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​អំពី​ជំនាញ​វាយ​តម្លៃ​គុណភាព​អប់រំ​។
៣​.​ រៀបចំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ពី​ខាង​ក្រៅ។ ​


VII- ការស្រាវជ្រាវ

១. កសាង​ស្តង់ដារ​សម្រាប់​បុគ្គលិក និង​គរុ​និស្សិត។
២. លើក​កម្ពស់​សមត្ថភាព​បុគ្គលិក​ និង​គរុ​និស្សិត​ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​តាម​មន្ទីរ​ពិសោធន៍ សហគមន៍​    និង​ទស្សនាវដ្ដី​ជាតិ​ និង​អន្តរជាតិ។​
៣. បោះពុម្ព​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដីពី​លទ្ធផល​ស្រាវជ្រាវ​ឲ្យ​បាន​ទៀង​ទាត់​ និង​ទូលំ​ទូលាយ។


VIII- ការ​កសាង​ទំនាក់ទំនង

១. បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សាកលវិទ្យាល័យ​រដ្ឋ ​ឯក​ជនជាតិ​ និង​អន្តរជាតិ។
២. បង្កើត​ទំនាក់ទំនង​ការងារ​ល្អ​ជា​មួយ​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ សាលា​គរុកោសល្យ និង​វិក្រឹត​-ការ​រាជធានី​-ខេត្ត។
៣. បង្កើត​ទំនាក់​ទំនង​ការងារ​ល្អ​ជា​មួយ​វិទ្យាល័យ។​
៤. បង្កើត​ទំនាក់​ទំនង​ល្អ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍ​ និង​អ្នក​ពាក់​ព័ន្ធ។

សេចក្ដី​បញ្ចប់

ដើម្បី​សម្រេច​ផែន​ការ​នេះ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នឹង​រៀបចំ​ផែន​ការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ​។ ក្នុង​ការ​អនុវត្ត​ផែន​ការ​នេះ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ជាតិ​អប់រំ នឹង​ធានា​ថា​អ្នក​ពាក់ព័ន្ធ​ នឹង​មាន​ឱកាស​ចូល​​រួម​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បញ្ចូល​យេនឌ័រ ​ជន​ពិការ​ និង​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ផែន​ការ​នេះ។
ដើម្បី​ធានា​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​ជា​គន្លឹះ​នេះ វិទ្យាស្ថាន​ជាតិ​អប់រំបាន​បង្កើត​ទស្សនៈ​វិស័យ​ដ៏​ទូលំ​ទូលាយ​​​មួយ​ដែល​រាប់​បញ្ចូល​យ៉ាង​លម្អិត​នូវ​លទ្ធផល​រំពឹង​ទុក​ សូចនាករ​ និង​រយៈ​ពេល​សម្រាប់​ធ្វើ​សកម្មភាព​នីមួយ​ៗ ។