Announcement

Testing

សេចក្ដីជូនដំណឹងស្ដីពីការចូលរួមក្នុងពិធីទទួលសញ្ញាបត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ

វិទ្យាស្ថានជាតិអប់រំ សូមជូនព័ត៌មានស្ដីពី ការអនុញ្ញាតឱ្យនិស្សិតអធិការអប់រំជំនាន់ទី៥ និងទី៦ និស្សិតវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិជំនាន់ទី២ ទី៣ ទី៤ និងទី៥ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៧ ទី៨ និងទី៩ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី១ និងទី២ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៣ គ្រូបង្រៀនកម្រិតឧត្ដម(បញ្ញាបត្រ+១)ជំនាន់ទី២៥  ទី២៦ គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-គណិតវិទ្យា បារាំង-រូបវិទ្យា បារាំង-ជីវវិទ្យាជំនាន់ទី២១ និងទី២២ មកចូលរួមក្នុងពិធីទទួលសញ្ញាបត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។