


ជំពូកទី១៖
ព័ត៌មានទូទៅ
១.១- សេចក្តីផ្តើម
កម្ពុជាគឺជាប្រទេសមួយដែលមានអរិយធម៌ឧត្តុងឧត្តម កិត្យានុភាពខ្ពង់ខ្ពស់ និងការរស់នៅរបស់ប្រជាជនប្រកបដោយភាពថ្លៃថ្នូរនិងស៊ីវីល័យ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាក់ស្តែងនៅចន្លោះឆ្នាំ១៩៥០ និង១៩៦០ ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំងទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ហើយវិស័យអប់រំត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់និងនៅលើពិភពលោក។ ប៉ុន្តែក្នុងរយៈពេលពីរបីទសវត្សចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ និងទ្រុឌទ្រោមគួរឱ្យសោកស្តាយ។ នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ប្រព័ន្ធអប់រំត្រូវបានគេបោះបង់និងលុបបំបាត់ចោលទាំងស្រុង ហើយគ្រូបង្រៀនប្រមាណ៨០ភាគរយត្រូវរងការកាប់សម្លាប់ ធ្វើឱ្យប្រទេសនេះបាត់បង់នូវធនធានមនុស្សប្រកបដោយសក្តានុពលជាច្រើន។
ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅលើការបង្កើនគុណភាពធនធានមនុស្ស ជាពិសេសការបន្តពង្រឹងសមត្ថភាពនិងអភិបាលកិច្ចរបស់បុគ្គលិក និងគណៈគ្រប់គ្រងនៃស្ថាប័នដែលខ្លួនទទួលខុសត្រូវទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំស្តារនិងអភិវឌ្ឍវិស័យអប់រំ ធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រសួងបានធ្វើកំណែទម្រង់លើវិស័យអប់រំ ដោយបានរៀបចំនិងដាក់ឱ្យអនុវត្តនូវគោលនយោបាយអប់រំជាតិនិងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាពនិងសេវាកម្មអប់រំប្រកបដោយគុណភាពនិងសមត្ថភាព ព្រមទាំងស័ក្តិសិទ្ធិភាពនៃបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេសក្នុងពេលបច្ចុប្បន្ននិងសម្រាប់អនាគតរយៈពេលវែង។ ដើម្បីសម្រេចគោលដៅ កម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានប្រកបដោយគុណភាព។
ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តនិងប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានជាតិអប់រំ បើកដំណើរការកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយមានការជួយឧបត្ថម្ភទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ពីរាជរដ្ឋាភិបាលនិង ដៃគូអភិវឌ្ឍនានា។ ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សានេះ នឹងជួយឱ្យមន្ត្រីអប់រំថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំ មានឱកាសលើកកម្ពស់សមត្ថភាពរបស់ខ្លួននៅក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
១.២- ឈ្មោះកម្មវិធីសិក្សា
ភាសាខ្មែរ៖ បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
ភាសាអង់គ្លេស៖ Doctor of Philosophy in Curriculum and Instruction
១.៣- ចក្ខុវិស័យ
កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន បណ្តុះបណ្តាលធនធានមនុស្សផ្នែកស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ប្រកបដោយឧត្តមភាពនិងវិជ្ជាជីវៈសម្រាប់ការអប់រំសតវត្សទី២១។
១.៤- គោលបំណង
កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន មានគោលបំណងបណ្តុះបណ្តាលអ្នកសិក្សាឱ្យក្លាយជា៖
- អ្នកស្រាវជ្រាវនិងអភិវឌ្ឍកម្មវិធីសិក្សា រួមមានការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃកម្មវិធីសិក្សាប្រកបដោយសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ
- អ្នកស្រាវជ្រាវនិងអភិវឌ្ឍផ្នែកវិធីសាស្ត្របង្រៀន រួមមានការអភិវឌ្ឍ ការអនុវត្តការវាយតម្លៃការបង្រៀន ប្រកបដោយសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ។
១.៥- លទ្ធផលសិក្សារំពឹងទុក
អ្នកសិក្សាដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនប្រកបដោយជោគជ័យ គឺជាបុគ្គលដែលមានគុណតម្លៃសម្រាប់សង្គមជាតិនិងពិភពលោក។ អ្នកសិក្សាត្រូវមានសម្បទាស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិ(ឆ្នាំ២០១៤) រួមមានចំណេះដឹង ជំនាញការគិតវិភាគ ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ និងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង។
១.៥.១- ចំណេះដឹង
យល់ដឹងពីចំណុចសំខាន់ៗស្តីពីកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន រួមមាន៖
- ទស្សនវិជ្ជា ចិត្តវិទ្យា ទ្រឹស្តី គោលការណ៍ និងទស្សនាទាននៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាមូលដ្ឋានគ្រប់កម្រិតថ្នាក់
- យល់ដឹងច្បាស់អំពីទស្សនវិជ្ជាអប់រំ ចិត្តវិទ្យាអប់រំ ប្រវតិ្តអប់រំ ច្បាប់អប់រំ មូលដ្ឋានសង្គមនៃការអប់រំ និងការវិវត្តចុងក្រោយនៃការអប់រំជាពិសេសផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀននៅគ្រប់កម្រិតថ្នាក់
- យល់ដឹងពីការអភិវឌ្ឍជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដែលមានឥទ្ធិពលទៅលើការអនុវត្តវិជ្ជាជីវៈក្នុងវិស័យអប់រំ។
១.៥.២– ជំនាញការគិតវិភាគ
- ស្រាវជ្រាវលើការងារផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីបង្កើតចំណេះដឹងថ្មីៗនិងដោះស្រាយបញ្ហាផ្សេងៗក្នុងការងាអភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនគ្រប់កម្រិតថ្នាក់ប្រកបដោយគំនិតច្នៃប្រឌិតនិងនិរន្តរភាព តាមរយៈការសិក្សាពេញមួយជីវិត
- វិភាគនិងសំយោគទ្រឹស្តី ទស្សនាទាន យុទ្ធសាស្ត្រ និងគោលនយោបាយនានា មកជាកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនសម្រាប់អនុវត្តក្នុងវិស័យអប់រំគ្រប់កម្រិតសិក្សាប្រកបដោយភាពទន់ភ្លន់និងប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅអប់រំជាតិ តំបន់ និងសកល។
១.៥.៣– ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
- ប្រព្រឹត្តយ៉ាងសមស្របប្រកបដោយស្វ័យភាពនិងការផ្តួចផ្តើមគំនិតកម្រិតខ្ពស់ក្នុងសកម្មភាពទាក់ទងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- សម្របសម្រួលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជាក្រុម និងអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដ៏ស្មុគស្មាញ
- ស្រាវជ្រាវនិងស្វែងរកឫសគល់នៃបញ្ហាទាក់ទងនឹងកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីរកដំណោះស្រាយប្រកបដោយសុភវិនិច្ឆ័យនិងឈរលើប្រយោជន៍រួមជាមូលដ្ឋាន។
១.៥.៤– ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
- ប្រើប្រាស់ភាសាខ្មែរនិងភាសាបរទេស និងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង ការស្វែងរកព័ត៌មានផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ការរៀបចំសិក្ខាសាលា ការរៀបចំគម្រោង ការសរសេររបាយការណ៍ ការធ្វើបទបង្ហាញ ការបោះពុម្ពផ្សាយក្នុងទម្រង់ជានិក្ខេបបទជំនាញ ឬរបាយការណ៍គម្រោងស្តីពីបញ្ហាសំខាន់និងស្មុគស្មាញណាមួយប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់
- ប្រើប្រាស់និងវិភាគព័ត៌មាន ទិន្នន័យ គណិតវិទ្យា និងស្ថិតិ យ៉ាងមានប្រសិទ្ធភាព។
១.៦- សមត្ថភាពវិជ្ជាជីវៈរំពឹងទុក
អ្នកសិក្សាដែលបំពេញគ្រប់លក្ខខណ្ឌនៃកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធី សាស្ត្របង្រៀនដោយជោគជ័យ នឹងមានសមត្ថភាពវិជ្ជាជីវៈដូចខាងក្រោម៖
- ស្រាវជ្រាវដើម្បីរៀបចំបង្កើត កែលម្អ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- បង្កើតនិងដឹកនាំឱ្យមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនស្របតាមការវិវត្តក្នុងបរិបទជាតិ តំបន់ និងសកល
- វិភាគស៊ីជម្រៅនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាទាក់ទងនឹងកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- ស្រាវជ្រាវចែករំលែក និងបង្រៀនជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន និងមុខវិជ្ជាជំនាញពាក់ព័ន្ធ។
១.៧- អាជីពរំពឹងទុក
- អ្នកជំនាញរៀបចំ អភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនគ្រប់កម្រិតថ្នាក់
- អ្នកបណ្តុះបណ្តាល គ្រូឧទ្ទេស ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- អ្នកស្រាវជ្រាវផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- សាស្ត្រាចារ្យជំនាញតាមគ្រឹះស្ថានឧត្តមសិក្សា។
ជំពូកទី២៖
សេចក្តីលម្អិតកម្មវិធីសិក្សា
២.១- ប្រភេទកម្មវិធីសិក្សានិងចំនួនក្រេឌីត
កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនមានពីរប្រភេទ។ អ្នកសិក្សាអាចជ្រើសរើសប្រភេទណាមួយនៃកម្មវិធីសិក្សាដូចខាងក្រោម៖
ប្រភេទ១ ជាកម្មវិធីសិក្សាបែបស្រាវជ្រាវនិងសរសេរនិក្ខេបបទសុទ្ធសាធ។ អ្នកសិក្សាត្រូវចុះឈ្មោះចូលរៀនមុខវិជ្ជាបំពេញបន្ថែមចំនួនយ៉ាងតិច១២ក្រេឌីត។ ចំនួនក្រេឌីតសរុបមានចំនួន៥៧ក្រេឌីត។
ប្រភេទ២ ជាកម្មវិធីសិក្សាបែបរៀនមុខវិជ្ជានិងសរសេរនិក្ខេបបទ។ អ្នកសិក្សាត្រូវចុះឈ្មោះចូលរៀនតាមកម្មវិធីដែលបានកំណត់ រួមមានមុខវិជ្ជាបំពេញបន្ថែម មុខវិជ្ជារួមនៃឯកទេស មុខវិជ្ជាស្នូលនៃឯកទេស មុខវិជ្ជាតម្រង់ទិស មុខវិជ្ជាតម្រូវ[1] និងនិក្ខេបទ។ ចំនួនក្រេឌីតសរុបមានចំនួន៥៧ក្រេឌីត។
២.២- រចនាសម្ព័ន្ធកម្មវិធីសិក្សា
ល.រ. | ក្រុមមុខវិជ្ជា | ចំនួនក្រេឌីត | |
ប្រភេទ១ | ប្រភេទ២ | ||
1 | មុខវិជ្ជាបំពេញបន្ថែម | 12 | 6 |
2 | មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជារួមនៃឯកទេស) | — | 3 |
3 | មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជាស្នូលនៃឯកទេស) | — | 6 |
4 | មុខវិជ្ជាតម្រង់ទិស | — | 9 |
5 | ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ | 3 | 3 |
6 | ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ* | 12 | 6 |
7 | ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ | 6 | 3 |
8 | ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន** | 6 | 3 |
9 | និក្ខេបបទ | 18 | 18 |
សរុប | 57 | 57 | |
*អត្ថបទស្រាវជ្រាវចំនួន២ច្បាប់(១ច្បាប់ចំនួន៣ក្រេឌីត) សម្រាប់ការចុះឈ្មោះចូលរៀនប្រភេទ២ ** ចំនួន២ដង |
២.៣- លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន
ការដាក់ពាក្យចូលសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន អ្នកសិក្សាត្រូវ បំពេញលក្ខខណ្ឌចូលរៀនគ្រប់ចំណុចដែលបានកំណត់ដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាដូចខាងក្រោម៖
២.៣.១– កម្មវិធីសិក្សាប្រភេទទី១
- ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ត្រូវមានស្នាដៃបោះពុម្ពយ៉ាងតិចចំនួន២អត្ថបទ នៅក្នុងព្រឹត្តិបត្រឬទស្សនាវដ្តីស្រាវជ្រាវ(Peer Review Journals)
- មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬសញ្ញាបត្រសមមូល ដោយសរសេរសារណាពីគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុសិក្សាសរុប(GPA) មិនតិចជាង៣.០០ នៃប្រព័ន្ធ៤.០០ ឬមធ្យមភាគសមមូល(៧០%ឡើង)
- មានសំណើគម្រោងស្រាវជ្រាវបឋម
- មានបទពិសោធលើការងារស្រាវជ្រាវផ្នែកអប់រំយ៉ាងតិច២ឆ្នាំ ឬបទពិសោធក្នុងការងារអប់រំយ៉ាងតិច៥ឆ្នាំ
- មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធីIELTS ពិន្ទុ៥.០ ឬសមមូល ឬភាសាបារាំងកំណត់កម្រិត DELF B2 ឬតេស្តTCF ឬជាប់ការប្រឡងវាស់សមត្ថភាពដែលរៀបចំដោយវិទ្យាស្ថានជាតិអប់រំ
- មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា
- មានលក្ខណៈសម្បត្តិបន្ថែមផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការជ្រើសរើសនិស្សិតចូលសិក្សា។
២.៣.២– កម្មវិធីសិក្សាប្រភេទទី២
- មានបរិញ្ញាបត្រជាន់ខ្ពស់ឬសញ្ញាបត្រសមមូល ពីគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុសិក្សាសរុប(GPA) មិនតិចជាង២.៥០[1] នៃប្រព័ន្ធ៤.០០ ឬមធ្យមភាគសមមូល(៦៥%ឡើង)
- មានសំណើគម្រោងស្រាវជ្រាវបឋម
- មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធីIELTS ពិន្ទុ0 ឬសមមូល ឬភាសាបារាំងកំណត់កម្រិត DELF B2 ឬតេស្តTCF ឬជាប់ការប្រឡងវាស់សម្ថភាពដែលរៀបចំដោយវិទ្យាស្ថានជាតិអប់រំ
- មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា
- មានលក្ខណៈសម្បត្តិបន្ថែមផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការជ្រើសរើសនិស្សិតចូលសិក្សា។
២.៤- មុខវិជ្ជាក្នុងកម្មវិធីសិក្សា
២.៤.១– កម្មវិធីសិក្សាប្រភេទ១
២.៤.១.១– មុខវិជ្ជាបំពេញបន្ថែម(ចំនួន១២ក្រេឌីត)
- ១០២២៥១ ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន ៣(៣-០-៩)
Instructional System Development and Implementation ១០២២៥២ ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា ៣(៣-០-៩)
Advanced Curriculum and Implementation - ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន ៣(៣-០-៩)
Implementation model of curriculum and instruction ១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ ៣(៣-០-៩)
២.៤.១.២– ការសរសេរនិងការពារនិក្ខេបបទ(ចំនួន៤៥ក្រេឌីត)
- ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ ៣ ក្រេឌីត
- ១០២៥៣២ ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ ១២ ក្រេឌីត
- ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ ៦ ក្រេឌីត
- ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន ៦ ក្រេឌីត
- ១០២៥០១ និក្ខេបបទ១(ប្រភេទ១) ៣ ក្រេឌីត
- ១០២៥០២ និក្ខេបបទ២(ប្រភេទ១) ៣ ក្រេឌីត
- ១០២៥០៣ និក្ខេបបទ៣(ប្រភេទ១) ៣ ក្រេឌីត
- ១០២៥០៤ និក្ខេបបទ៤(ប្រភេទ១) ៣ ក្រេឌីត
- ១០២៥០៥ និក្ខេបបទ៥(ប្រភេទ១) ៣ ក្រេឌីត
- ១០២៥០៦ និក្ខេបបទ៦(ប្រភេទ១) ៣ ក្រេឌីត
២.៤.២– កម្មវិធីសិក្សាប្រភេទ២
២.៤.២.១– មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម(ចំនួន៦ក្រេឌីត)
- ១០២១០១ ទ្រឹស្តីនិងនិន្នាការនៃការអប់រំ ២(២-០-៦)
Theory and Trends in education - ១០២១០២ បរិបទនៃការអប់រំតាមបែបឌីជីថល ២(២-០-៦)
Contemporary of digital education - ១០២១០៣ ចិត្តវិទ្យាអប់រំ Psychology of Education ២(២-០-៦)
២.៤.២.២– មុខវិជ្ជាកម្រិតបណ្ឌិត រួមនៃឯកទេស(ចំនួន៣ក្រេឌីត)
- ១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ[1] ៣(៣-០-៩)
២.៤.២.៣.មុខវិជ្ជាកម្រិតបណ្ឌិត ស្នូលនៃឯកទេស(ចំនួន៦ក្រេឌីត)
១០២២៥១ ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន ៣(២-២-៨)
Instructional System Development and Implementation
១០២២៥២ ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា
២.៤.២.៤– មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ(ចំនួន៩ក្រេឌីត)
- ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន
Implementation model of curriculum and instruction ៣(៣-០-៩) - ១០២៣០១ ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន ២(២-០-៦)
- ១០២៣០៣ ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត ២(២-០-៦)
- ១០២៣០៤ ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សា ២(២-០-៦)
២.៤.២.៥– មុខវិជ្ជាតម្រូវ(ពុំមានក្រេឌីត)
- ១០២៤០៧ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២) S/U(៣-០-៩)
- ១០២៤០៨ តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ២) S/U(៣-០-៩)
- ១០២៤០៩ តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ២) S/U(៣-០-៩)
- ១០២២០២ ភាសាអង់គ្លេសសម្រាប់ការអានកម្រិតខ្ពស់ S/U(៣-០-៩)
- ១០២២០៣ ភាសាអង់គេ្លសសម្រាប់សំណេរកម្រិតខ្ពស់ S/U(៣-០-៩)
២.៤.២.៦– ការសរសេរនិងការពារនិក្ខេបបទ(ចំនួន៣៣ក្រេឌីត)
- ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ ៣ក្រេឌីត
- ១០២៥៣២ ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ ៦ក្រេឌីត
- ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ ៣ក្រេឌីត
- ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន ៣ក្រេឌីត
- ១០២៤០៧ និក្ខេបបទ១(ប្រភេទ២) ៦ក្រេឌីត
- ១០២៤០៨ និក្ខេបបទ២(ប្រភេទ២) ៦ក្រេឌីត
- ១០២៤០៩ និក្ខេបបទ៣(ប្រភេទ២) ៦ក្រេឌីត
២.៤.២.៧– ការប្រឡងវាស់ស្ទង់គុណសម្បត្តិ(ការប្រឡងតម្រូវនិងពុំមានក្រេឌីត)
- ១០២៥៥០ ការប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U(៣-០-៩)
ក្រៅពីមុខវិជ្ជាខាងលើនេះ អ្នកសិក្សាអាចចុះឈ្មោះចូលរៀនមុខវិជ្ជាផ្សេងទៀតបាន ដែលបើកបណ្ដុះ បណ្ដាលដោយវិទ្យាស្ថានជាតិអប់រំ ដោយមានការឯកភាពពីគ្រូណែនាំឬគ្រូទី ប្រឹក្សានិងគណៈកម្មការ គ្រប់គ្រងកម្មវិធីសិក្សា។
[1] មុខវិជ្ជានេះត្រូវបានផ្ទេរចេញពីក្រុមមុខវិជ្ជាថ្នាក់បណ្ឌិត មុខវិជ្ជាស្នូលនៃឯកទេស។ មុខវិជ្ជានេះ តម្រូវឱ្យនិស្សិតត្រូវចុះការងារជាក្រុមដើម្បីរៀបចំនិងផ្តល់ការ បណ្តុះបណ្តាលឬហ្វឹកហាត់ជាមួយសហគមន៍លើប្រធានបទអ្វីមួយ។
២.៥- ការប្រឡងវាស់ស្ទង់គុណសម្បត្តិ
- ការប្រឡងវាស់ស្ទង់គុណសម្បត្តិមិនមានក្រេឌីត និងជាការតម្រូវចាំបាច់សម្រាប់អ្នកសិក្សាថ្នាក់បណ្ឌិតអប់រំ
ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
- ការប្រឡងវាស់ស្ទង់គុណសម្បត្តិ ផ្តោតលើមុខវិជ្ជាកម្រិតបណ្ឌិតចំនួន៣មុខវិជ្ជា មុខវិជ្ជារួមចំនួន ១ មុខវិជ្ជា និងមុខវិជ្ជាស្នូលនៃឯកទេសចំនួន២មុខវិជ្ជា
- ការប្រឡងវាស់ស្ទង់គុណសម្បត្តិត្រូវធ្វើឡើងនៅមុនបំណាច់ឆមាសទី១នៃឆ្នាំសិក្សាទី២ ឬបន្ទាប់ ពីអ្នកសិក្សាបានសិក្សាយ៉ាងតិច១៨ក្រេឌីត។ ក្នុងករណីអ្នកសិក្សា ប្រឡងធ្លាក់ការប្រឡងវាស់ ស្ទង់គុណសម្បត្តិ អ្នកសិក្សាអាចដាក់ពាក្យប្រឡងជាថ្មីរយៈពេល១ខែ ក្រោយថ្ងៃប្រកាសលទ្ធផល
- បន្ទាប់ពីប្រឡងជាប់ការប្រឡងវាស់ស្ទង់គុណសម្បត្តិ អ្នកសិក្សានឹងក្លាយជាបេក្ខជនថ្នាក់បណ្ឌិត[1]
- បន្ទាប់ពីនេះ អ្នកសិក្សាអាចស្នើប្រឡងការពារគម្រោងស្រាវជ្រាវបឋម[2] រួមមានសេចក្តីផ្តើម រំលឹកទ្រឹស្តី និងវិធីសាស្ត្រស្រាវជ្រាវ។ ក្រោយទទួលបានការអនុម័តគម្រោង ស្រាវជ្រាវបឋមពីគណៈកម្មការប្រឡងការពារនិក្ខេបបទ អ្នកសិក្សាមានពេលវេលាយ៉ាងតិច១៨ខែ សម្រាប់បញ្ចប់ការងារនិក្ខេបបទរបស់ខ្លួន។
២.៦- ផែនការដំណើរការកម្មវិធីសិក្សា
២.៦.១– ពេលវេលាដំណើរការកម្មវិធីសិក្សា
កិច្ចដំណើរការកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន អាចរៀបចំ ឡើងជាថ្នាក់ពេញម៉ោងនិងក្រៅម៉ោង តាមពេលវេលាដូចខាងក្រោម៖
ប្រភេទថ្នាក់ពេញម៉ោង : រយៈពេល៣-៦ឆ្នាំ
ប្រភេទថ្នាក់ក្រៅម៉ោង : រយៈពេល៣-៨ឆ្នាំ
កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាកម្មវិធីដែលដំណើរការ បង្រៀនចំនួន២ឆមាសក្នុងមួយឆ្នាំសិក្សា។ ក្នុង១ឆមាសមានរយៈពេលយ៉ាងតិច១៥សប្តាហ៍ដោយកំណត់កាលបរិច្ឆេទសិក្សាដូចខាងក្រោម៖
ឆមាសទី១ : វិច្ឆិកា-កុម្ភៈ(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)
ឆមាសទី២ : មីនា-កក្កដា(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)
វិស្សមកាលធំ : សីហា-តុលា(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)
២.៦.២– ការចុះឈ្មោះរៀនក្នុងឆមាស
កម្មវិធីសិក្សាប្រភេទ១ | ||||
ឆ្នាំទី១ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២៥០០ | និក្ខេបបទ១ | ៣ក្រេឌីត | |
១០២៤០១ | តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ១) | S/U(៣-០-៩) | ||
២ | ១០២៥០១ | និក្ខេបបទ២ | ៣ក្រេឌីត | |
១០២៤០២ | តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ១) | S/U(៣-០-៩) | ||
ឆ្នាំទី២ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២៥០២ | និក្ខេបបទ៣ | ៣ក្រេឌីត | |
១០២៤០៣ | តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ១) | S/U(៣-០-៩) | ||
២ | ១០២៥៥០ | ប្រឡងវាស់ស្ទង់គុណសម្បត្តិ | S/U | |
១០២៥០៣ | និក្ខេបបទ៤ | ៣ ក្រេឌីត | ||
១០២៤០៤ | តម្រង់ទិសការស្រាវជ្រាវ៤(ប្រភេទ១) | S/U(៣-០-៩) | ||
ឆ្នាំទី៣ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២៥០៤ | និក្ខេបបទ៥ | ៣ក្រេឌីត | |
១០២៤០៥ | តម្រង់ទិសការស្រាវជ្រាវ៥(ប្រភេទ១) | S/U(៣-០-៩) | ||
២ | ១០២៥០៥ | និក្ខេបបទ៦ | ៣ក្រេឌីត | |
១០២៤០៦ | តម្រង់ទិសការស្រាវជ្រាវ៦(ប្រភេទ១) | S/U(៣-០-៩) |
កម្មវិធីសិក្សាប្រភេទ២ | ||||
ឆ្នាំទី១ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២១០១ |
ទ្រឹស្តីនិងនិន្នាការនៃការអប់រំ Theory and Trends in Education |
២(២-០-៦) | មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម |
១០២១០២ |
បរិបទនៃការអប់រំតាមបែបឌីជីថល Contemporary of digital education |
២(២-០-៦) | មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម | |
១០២១០៣ |
ចិត្តវិទ្យាអប់រំ Psychology of Education |
២(២-០-៦) | មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម | |
១០២៤០៧ | តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២) | S/U(៣-០-៩) |
មុខវិជ្ជាតម្រូវ (ពុំមានក្រេឌីត) |
|
២ | ១០២២០១ | វិធីសាស្ត្រស្រាវជ្រាវអប់រំ | ៣(៣-០-៩) | មុខវិជ្ជាកម្រិត បណ្ឌិតរួមនៃឯកទេស |
១០២២៥១ |
ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន Instructional System Development and Implementation |
៣(៣-០-៩) | មុខវិជ្ជាកម្រិត បណ្ឌិត ស្នូលនៃឯកទេស | |
១០២២៥២ |
ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា Advanced Curriculum and Implementation |
៣(៣-០-៩) | មុខវិជ្ជាកម្រិត បណ្ឌិត ស្នូលនៃឯកទេស | |
១០២២០២ |
ភាសាអង់គ្លេសសម្រាប់ការអានកម្រិតខ្ពស់ Advanced English for Reading |
S/U(៣-០-៩) |
មុខវិជ្ជាតម្រូវ (ពុំមានក្រេឌីត) |
|
១០២៤០៨ | តម្រង់ទិសការស្រាវជ្រាវ២ | S/U(៣-០-៩) |
មុខវិជ្ជាតម្រូវ (ពុំមានក្រេឌីត) |
|
ឆ្នាំទី២ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២៣០១ | គំរូនៃការអនុវត្តកម្មវិធីសិក្សានិងវិធីសាស្រ្ត បង្រៀន Implementation model of curriculum and instruction | ៣(៣-០-៩) | មុខវិជ្ជាតម្រង់ទិស |
១០២៣០២ | ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន | ២(២-០-៦) | មុខវិជ្ជាតម្រង់ទិស | |
១០២៤០៩ |
តម្រង់ទិសការស្រាវជ្រាវ៣
|
S/U(៣-០-៩) |
មុខវិជ្ជាតម្រូវ (ពុំមានក្រេឌីត) |
|
១០២៤៩៩ |
ការប្រឡងវាស់ស្ទង់គុណសម្បត្តិ Qualifying Exam បញ្ជាក់: ការប្រឡងវាស់ស្ទង់គុណសម្បត្តិ (Qualifying Exam) គឺជាការប្រឡងចាំបាច់ សម្រាប់ក្លាយជាបេក្ខជនបណ្ឌិត។ ការប្រឡងនេះពុំផ្តល់ក្រេឌីតទេ។ វិទ្យាស្ថានជាតិអប់រំ ត្រូវរៀបចំ គណៈកម្មការដើម្បីរៀបចំនិងវាយតម្លៃការ ប្រឡងវាស់ស្ទង់គុណសម្បត្តិ។ |
S/U(៣-០-៩) | ការប្រឡងវាស់ ស្ទង់គុណសម្បត្តិ | |
២ | ១០២៣០៣ | ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត | ២(២-០-៦) | មុខវិជ្ជាតម្រង់ទិស |
១០២៣០៤ | ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃ កម្មវិធីសិក្សា | ២(២-០-៦) | មុខវិជ្ជាតម្រង់ទិស | |
១០២២០៣ | ភាសាអង់គេ្លសសម្រាប់សំណេរកម្រិតខ្ពស់ | S/U(៣-០-៩) |
មុខវិជ្ជាតម្រូវ (ពុំមានក្រេឌីត) |
|
១០២៥២១ | និក្ខេបបទ១(ប្រភេទ២) | ៦ក្រេឌីត | និក្ខេបបទ | |
ឆ្នាំទី ៣ | ||||
ឆមាស | លេខកូដ | មុខវិជ្ជា | ចំនួនក្រេឌីត | ប្រភេទមុខវិជ្ជា |
១ | ១០២៥២២ | និក្ខេបបទ២(ប្រភេទ២) | ៦ក្រេឌីត | និក្ខេបបទ |
២ | ១០២៥២៣ | និក្ខេបបទ៣(ប្រភេទ២) | ៦ក្រេឌីត | និក្ខេបបទ |
ជំពូកទី៣៖
សាស្ត្រាចារ្យ គម្រោងស្រាវជ្រាវ និក្ខេបបទ និងការវាយតម្លៃ
៣.១- សាស្ត្រាចារ្យបង្រៀនមុខវិជ្ជា
សាស្រ្តាចារ្យដែលត្រូវបង្រៀនថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានសញ្ញាបត្របណ្ឌិតលើជំនាញអប់រំឬជំនាញសមស្រប ឬបទពិសោធគ្រប់គ្រាន់ពាក់ព័ន្ធនឹងមុខវិជ្ជាដែលខ្លួនទទួលបន្ទុកបង្រៀន ហើយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា
- មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេសនិងបច្ចេកវិទ្យាព័ត៌មាន
- មានចរិយាសម្បត្តិ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។
៣.២- សាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង
សាស្ត្រាចារ្យណែនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានសញ្ញាបត្របណ្ឌិតនិងមានបទពិសោធការងារស្រាវជ្រាវយ៉ាងតិច៣ឆ្នាំ
- មានស្នាដៃនិងកិត្តិនាមក្នុងការចុះផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ
- មានស្មារតីទទួលខុសត្រូវក្នុងការណែនាំការស្រាវជ្រាវវិទ្យាសាស្ត្រ
- មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេសនិងបច្ចេកវិទ្យាព័ត៌មាន
- មានចរិយាសម្បត្តិ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។
សាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង ត្រូវមានការទទួលខុសត្រូវ៖
- សម្របសម្រួលការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តាររបស់អ្នកសិក្សា
- ត្រួតពិនិត្យនិងសម្របសម្រួលការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិរបស់អ្នកសិក្សា
- សម្របសម្រួលការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធរបស់អ្នកសិក្សា
- សម្របសម្រួលការធ្វើសិក្ខាសាលាផ្ទាល់ខ្លួនរបស់អ្នកសិក្សា
- ដឹកនាំនិងពិនិត្យដំណើរការសរសេរនិក្ខេបបទរបស់អ្នកសិក្សា
៣.៣- ការស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ
កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន តម្រូវឱ្យអ្នកសិក្សាដែលចុះឈ្មោះរៀនក្នុងកម្មវិធីទាំងប្រភេទទី១និងប្រភេទទី២ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ការសិក្សាដោយផ្អែកលើលក្ខខណ្ឌកំណត់ដោយកម្មវិធីសិក្សានៃវិទ្យាស្ថានជាតិអប់រំ។
៣.៣.១– លក្ខណៈសម្បត្តិសម្រាប់ការស្រាវជ្រាវសរសេរនិក្ខេបបទ
ដើម្បីស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទបាន អ្នកសិក្សាត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានចំណេះដឹងស៊ីជម្រៅលើផ្នែកគ្រប់គ្រងអប់រំ
- មានវិធីសាស្ត្រធ្វើការងារស្រាវជ្រាវបានយ៉ាងល្អ
- មានសីលធម៌វិជ្ជាជីវៈក្នុងការងារស្រាវជ្រាវ
- មានសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងារស្រាវជ្រាវដោយឯករាជ្យ
- មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ភាសាជាតិ និងភាសារបរទេសដើម្បីស្វែងរកព័ត៌មានសម្រាប់គាំទ្រការងារស្រាវជ្រាវ
- មានសុខភាពបរិបូរណ៍ អាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាពក្នុងកំលុងពេលធ្វើការងារស្រាវជ្រាវសរសេរនិក្ខេបបទ។
៣.៣.២– រយៈពេល
អ្នកសិក្សាចុះឈ្មោះរៀនក្នុងកម្មវិធីសិក្សាទាំង២ប្រភេទ ត្រូវស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទយ៉ាងយូរមុនដំណាច់ឆ្នាំសិក្សាទី២។ គម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ ត្រូវទទួលបានការអនុម័តពីគណៈកម្មការយ៉ាងយូរបំផុតមិនឱ្យលើសឆមាសទី២នៃឆ្នាំទី៣។
៣.៣.៣– ចំនួនក្រេឌីតការងារស្រាវជ្រាវ(និក្ខេបបទ)
កម្មវិធីសិក្សាប្រភេទ១ មានចំនួន១៨ក្រេឌីត
កម្មវិធីសិក្សាប្រភេទ២ មានចំនួន១៨ក្រេឌីត
៣.៣.៤– ការត្រៀម
ដើម្បីឱ្យកិច្ចដំណើរការអនុវត្តកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាត្រូវត្រៀមលក្ខណៈដូចខាងក្រោម៖
- តែងតាំងឬចាត់តាំងសាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង សម្រាប់ដឹកនាំអ្នកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទ
- ក្នុងឆមាសនីមួយៗ អ្នកសិក្សាត្រូវចុះឈ្មោះចូលរៀនមុខវិជ្ជាសិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិត។ លក្ខខណ្ឌនៃកម្មវិធីសិក្សាតម្រូវឱ្យនិស្សិតស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ និងរាយការណ៍អំពីវឌ្ឍនភាពការស្រាវ ជ្រាវជារៀងរាល់ឆមាស ដើម្បីពិនិត្យតាមដានការធ្វើការងាររបស់អ្នកសិក្សា និងដើម្បីធានាបានអ្នកសិក្សាអាចបញ្ចប់ការសិក្សាតាមកាលបរិច្ឆេទសិក្សាបានកំណត់។
៣.៤- ការវាយតម្លៃការសិក្សា
ការវាយតម្លៃកាសិក្សាទូទៅនិងការប្រឡងការពារនិក្ខេបបទ ត្រូវអនុវត្តតាមលក្ខខណ្ឌរបស់វិទ្យាស្ថានជាតិអប់រំដែលបានកំណត់ដោយផ្អែកលើសេចក្តីណែនាំចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ របស់ក្រសួងអប់រំ យុវជន និងកីឡា។
៣.៥- ចំណាត់ថ្នាក់ពិន្ទុ
ពិន្ទុតាមកម្រិត | សមាសភាគភាគរយ | សញ្ញាពិន្ទុជាអក្សរ | ការបរិយាយ |
៤.០០ | ៨៥-១០០ | A | ល្អប្រសើរ |
៣.៥០ | ៨០-៨៤ | B+ | ល្អណាស់ |
៣.០០ | ៧០-៧៩ | B | ល្អ |
២.៥០ | ៦៥-៦៩ | C+ | ល្អបង្គួរ |
២.០០ | ៥០-៦៤ | C | មធ្យម |
១.៥០ | ៤៥-៤៩ | D+ | ខ្សោយ |
១.០០ | ៤០-៤៤ | D | ខ្សោយណាស់ |
០.០០ | ០-៣៩ | F | ធ្លាក់ |
បញ្ជាក់ : និស្សិតថ្នាក់បណ្ឌិត ត្រូវទទួលបានមធ្យមភាគពិន្ទុសរុបយ៉ាងតិចបំផុតត្រឹម៣.០០ (ក្នុងប្រព័ន្ធ៤.០០) ឬ និទ្ទេសB។ |
៣.៦- លទ្ធផលនៃការសិក្សា វិធីសាស្ត្របង្រៀន និងវិធីសាស្ត្រវាយតម្លៃ
លទ្ធផលនៃការសិក្សា | វិធីសាស្ត្របង្រៀន | វិធីសាស្ត្រវាយតម្លៃ | |
១- ចំណេះដឹង |
យល់ដឹងអំពីចំណុចសំខាន់ៗស្តីពីកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន រួមមានទស្សនវិជ្ជា ចិត្តវិទ្យា ទ្រឹស្តី គោលការណ៍ និងទស្សនាទាននៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាមូលដ្ឋានគ្រប់កម្រិតថ្នាក់។ យល់ដឹងច្បាស់ពីទស្សនវិជ្ជាអប់រំ ចិត្តវិទ្យាអប់រំ ប្រវតិ្តអប់រំ ច្បាប់អប់រំ មូលដ្ឋានសង្គមនៃការអប់រំ និងការវិវត្តចុងក្រោយនៃការអប់រំ ជាពិសេសផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន នៅគ្រប់កម្រិតថ្នាក់។ យល់ដឹងពីការអភិវឌ្ឍជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដែលមានឥទ្ធិពលទៅលើការអនុវត្តវិជ្ជាជីវៈក្នុងវិស័យអប់រំ។ |
បង្រៀនដោយវិធី Lecture, Seminar, Critical Analysis, Synthesis, Problem-Based, Research-Based, Self-Directed Learning |
ការប្រឡង ការធ្វើតេស្ត ការត្រួតពិនិត្យស្នាដៃលទ្ធផលការងារ ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ |
២- ជំនាញការគិតវិភាគ | ស្រាវជ្រាវលើការងារផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីបង្កើតចំណេះដឹងថ្មីៗ និងដោះស្រាយបញ្ហាផ្សេងៗក្នុងការងាអភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនគ្រប់កម្រិតថ្នាក់ប្រកប ដោយគំនិតច្នៃប្រឌិតនិងនិរន្តរភាព តាមរយៈការសិក្សាពេញមួយជីវិត។ វិភាគនិងសំយោគទ្រឹស្តី ទស្សនាទាន យុទ្ធសាស្រ្ត និងគោលនយោបាយនានា មកជាកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន សម្រាប់អនុវត្តក្នុងវិស័យអប់រំគ្រប់កម្រិតសិក្សាប្រកបដោយភាពទន់ភ្លន់និងប្រសិទ្ធភាពខ្ពស់ស្របតាមទិសដៅអប់រំជាតិ តំបន់ និងសកល។ | បង្រៀនដោយផ្តោតលើការអនុវត្តដែលប្រើប្រាស់ Case Study, Seminar, Critical Analysis, Synthesis, Problem-Based, Research-Based, Self-Directed, Lecture,Project-based |
ការសង្កេតឥរិយាបទចំពោះការសិក្សានិងការងារដែលខ្លួនទទួលខុសត្រូវ ការពិនិត្យដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្តែង ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ |
៣- ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ
|
ប្រព្រឹត្តយ៉ាងសមស្របប្រកបដោយស្វ័យភាពនិងការផ្តួចផ្តើមគំនិតកម្រិតខ្ពស់ក្នុងសកម្មភាពទាក់ទងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន។ សម្របសម្រួលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជាក្រុម និងអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈផ្នែកកម្មវិធី សិក្សានិងវិធីសាស្ត្របង្រៀនដ៏ស្មុគស្មាញ។ស្រាវជ្រាវនិងស្វែងរកឫសគល់នៃបញ្ហាទាក់ទងនឹងកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដើម្បីរកដំណោះស្រាយប្រកបដោយសុភវិនិច្ឆ័យ ដោយឈរលើប្រយោជន៍រួមជាមូលដ្ឋាន។ |
បង្រៀនដោយរៀបចំសកម្មភាពបង្រៀនបង្កលក្ខណៈឱ្យនិស្សិតធ្វើការជាក្រុមនិងជាបុគ្គល |
ការសង្កេតឥរិយាបទ ការចូលរួមការងារក្នុងក្រុម និងការធ្វើការងារដែលខ្លួនទទួលខុសត្រូវ
|
៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង | មានបំណិនក្នុងការប្រើប្រាស់ភាសានិងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង ការស្វែងរកព័ត៌មានផ្នែកកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ការរៀបចំសិក្ខាសាលា ការរៀបចំគម្រោង ការសរសេររបាយការណ៍ ការធ្វើបទបង្ហាញផ្លូវការនិងមិនផ្លូវការ ការបោះពុម្ពផ្សាយក្នុងទម្រង់ជានិក្ខេបបទជំនាញ ឬរបាយការណ៍គម្រោងស្តីអំពីបញ្ហាសំខាន់និងស្មុគស្មាញណាមួយប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់។ប្រើប្រាស់និងវិភាគយ៉ាងមានប្រសិទ្ធភាពនូវព័ត៌មាន ទិន្នន័យ គណិតវិទ្យានិងស្ថិតិ ។ | បង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការស្វែងរកឯកសារ ការវិភាគសំយោគទិន្នន័យទាំងបែបគុណភាពនិងបែបបរិមាណ ការធ្វើការជាក្រុម ការធ្វើបទបង្ហាញមតិយោបល់ និងលទ្ធផលការងារ។ |
ពិនិត្យលើលទ្ធផលការងារដែលខ្លួនទទួលខុសត្រូវដូចជាWorking Paper, Project ជាដើម។ សង្កេតការធ្វើការជាក្រុម ពិនិត្យលើសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកចំណេះដឹងនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យ។ |
ជំពូកទី៤៖
ពណ៌នាមុខវិជ្ជា[1]
៤.១ ការពិពណ៌នាមុខវិជ្ជា
៤.១.១– មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម
- ១០២១០១ ទ្រឹស្តីនិងនិន្នាការនៃការអប់រំ
Theory and Trends in education ២(២-០-៦) - ១០២១០២ បរិបទនៃការអប់រំតាមបែបឌីជីថល
Contemporary of digital education ២(២-០-៦) - ១០២១០៣ ចិត្តវិទ្យាអប់រំ Psychology of Education ២(២-០-៦)
៤.១.២– មុខវិជ្ជាកម្រិតបណ្ឌិត រួមនៃឯកទេស
- ១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ ៣(៣-០-៩)
ទស្សនវិជ្ជានៃការស្រាវជ្រាវអប់រំ ការពិនិត្យឡើងវិញនៃអក្សរសិល្ប៍ដែលពាក់ព័ន្ធ (literature review) ក្របខ័ណ្ឌគោលគំនិតនៃការស្រាវជ្រាវ គោលការណ៍ការរៀបចំស្រាវជ្រាវ វិធីសាស្ត្រស្រាវជ្រាវ ការអភិវឌ្ឍសំណើគម្រោងបឋមនៃការស្រាវជ្រាវ ការរៀបចំនិងការសរសេររបាយការណ៍ ការវាយតម្លៃនិងការរិះគន់លើការស្រាវជ្រាវ ការផ្សព្វផ្សាយ និងក្រមសីលធម៌ គោលការណ៍និងការរចនានៃការស្រាវជ្រាវគុណភាព(Qualitative research) ការស្រាវជ្រាវបរិមាណ(Quantitative research) និងការស្រាវជ្រាវវិធីសាស្រ្តចម្រុះ (Mix-Method research) សម្រាប់ការអភិវឌ្ឍផ្នែកអប់រំ ការស្រាវជ្រាវឯកសារ ការគ្រប់គ្រងការស្រាវជ្រាវ ការវាយតម្លៃនិងការប្រើប្រាស់ ការផ្សព្វផ្សាយអំពីថ្នាក់ជាតិនិងអន្តរជាតិ។
- ១០២២០២[2] ភាសាអង់គ្លេសម្រាប់អំណានកម្រិតខ្ពស់
Advanced English for Reading S/U(៣-០-៩) - ១០២២០៣[3] ភាសាអង់គ្លេសសម្រាប់សំណេរកម្រិតខ្ពស់
Advanced English for Writing S/U(៣-០-៩)
៤.១.៣– មុខវិជ្ជាកម្រិតបណ្ឌិត ស្នូលនៃឯកទេស
[1] ពណ៌នាមុខវិជ្ជានេះ សម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីប្រភេទ១ នៃក្របខណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធិសាស្ត្របង្រៀន សម្រាប់ការអនុវត្តសាកល្បង(Try Out)។ សម្រាប់ការអនុវត្តផ្លូវការនៃក្របខណ្ឌនៃកម្មវិធីសិក្សានេះ វិទ្យាស្ថានជាតិអប់រំមានលទ្ធភាពក្នុងការរៀបចំពណ៌នាមុខវិជ្ជាតាមការចាំបាច់។
[2] សិក្សារួមជាមួយមុខវិជ្ជា ភាសាអង់គ្លេសម្រាប់អំណានកម្រិតខ្ពស់(Advanced English for Reading) (១០១២០១) S/U(៣-០-៩) ថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រ់គ្រងអប់រំ។
[3] សិក្សារួមជាមួយមុខជ្ជា ភាសាអង់គ្លេសម្រាប់សំណេរកម្រិតខ្ពស់(Advanced English for Writing) (១០១២០១) S/U(៣-០-៩) ថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រ់គ្រងអប់រំ។
- ១០២២៥១ ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន
Instructional System Development and Implementation ៣(៣-០-៩)
គំនិតសំខាន់ៗក្នុងការបង្រៀននិងទំនាក់ទំនងនៃគំនិត ទ្រឹស្ដីនិងគោលការណ៍បង្រៀន ម៉ូដែល វិធីសាស្រ្តនិងបច្ចេកទេសនៃការបង្រៀន ដំណើរការក្នុងការអភិវឌ្ឍនិងគំរូប្រព័ន្ធអប់រំ ការសិក្សាស៊ីជម្រៅលើប្រព័ន្ធបង្រៀននិង ម៉ូដែលផ្សេងៗ អភិវឌ្ឍនិងសាកល្បងប្រព័ន្ធឬម៉ូដែលបង្រៀន ការស្រាវជ្រាវពាក់ព័ន្ធការវាយតម្លៃនិងការកែលម្អវិធី សាស្ត្របង្រៀន។
- ១០២២៥២ ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា
Advanced Curriculum and Implementation ៣(៣-០-៩)
ការសិក្សាស៊ីជម្រៅអំពីទ្រឹស្តីនិងគោលការណ៍នៃការអភិវឌ្ឍកម្មវិធីសិក្សានិងវិស្វកម្មកម្មវិធីសិក្សា(cirriculum engineering) រៀបចំផែនការកម្មវិធីសិក្សា ការអនុវត្តកម្មវិធីសិក្សា និងវាយតម្លៃកម្មវិធីសិក្សា ការកែលម្អកម្មវិធីសិក្សា(curriculum improvement) ការអភិវឌ្ឍកម្មវិធីសិក្សាក្នុងស្រុក ការផលិតសម្ភារៈឧបទ្ទេស ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា គោលគំនិតនិងការណែនាំពីបច្ចុប្បន្នភាពនៃកម្មវិធីសិក្សា បញ្ហាបច្ចុប្បន្ននិងនិន្នាការក្នុងការអភិវឌ្ឍកម្មវិធីសិក្សានិងការអនុវត្តកម្មវិធីសិក្សាតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។
៤.១.៤– មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ
- ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សានិងវិធីសាស្រ្តបង្រៀន
Implementation model of curriculum and instruction ៣(៣-០-៩)
សំយោគមេរៀន គោលការណ៍ និងចំណេះដឹងផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន តាមរយៈការហ្វឹកហាត់ជាក់ស្តែង អនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា ការអនុវត្តកម្មវិធីសិក្សា និងការវាយតម្លៃកម្មវិធីសិក្សានៅក្នុងវិទ្យាស្ថានជាតិអប់រំនិងអង្គការនានា។
- ១០២៣០២ ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន ២(២-០-៦)
- ១០២៣០៣ ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត ២(២-០-៦)
- ១០២៣០៤ ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សា ២(២-០-៦)
៤.១.៥– មុខវិជ្ជាតម្រូវ(ពុំផ្តល់ក្រេឌីត)
- ១០២៤០៧ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២) S/U(៣-០-៩)
- ១០២៤០៨ តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ២) S/U(៣-០-៩)
- ១០២៤០៩ តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ២) S/U(៣-០-៩)
៤.១.៦– ការប្រឡងវាស់ស្ទង់គុណសម្បត្តិ
- ១០២៤៩៩ ការប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U(៣-០-៩)
៤.១.៧– និក្ខេបទ
- ១០២៥០១ និក្ខេបបទ១(ប្រភេទ១) ៣ក្រេឌីត
ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹងការគ្រប់គ្រងអប់រំ ការកំណត់ប្រធានបទនៃការងារស្រាវជ្រាវ ក្របខ័ណ្ឌនៃការងារស្រាវជ្រាវ(Conceptual Framework and Conceptual Innovation)។
- ១០២៥០២ និក្ខេបបទ២(ប្រភេទ១) ៣ក្រេឌីត
ការស្នើសេចក្តីព្រាងនៃគម្រោងស្រាវជ្រាវបឋម ជូនគណៈកម្មការត្រួតពិនិត្យនិងកែលម្អតាមការណែនាំរបស់គណៈកម្មការ។
- ១០២៥០៣ និក្ខេបបទ៣(ប្រភេទ១) ៣ក្រេឌីត
ការស្នើការពារគម្រោងស្រាវជ្រាវ (Submit draft of the proposal, present the research proposal to the committee members)។
- ១០២៥០៤ និក្ខេបបទ៤(ប្រភេទ១) ៣ក្រេឌីត
ដំណើរការកសាងឧបករណ៍ប្រមូលទិន្នន័យការវាយតម្លៃសុពលភាពពីអ្នកជំនាញ(Validity Check) និងការធ្វើតេស្តសាកល្បងឧបករណ៍ប្រមូលទិន្នន័យ(Reliability Check)។
- ១០២៥០៥ និក្ខេបប៥(ប្រភេទ១) ៣ក្រេឌីត
ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើរការសម្អាតទិន្នន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ(Data Analysis) និងការបកស្រាយទិន្នន័យ(Data Interpretation)។
- ១០២៥០៦ និក្ខេបបទ៦(ប្រភេទ១) ៣ក្រេឌីត
ការសរសេររបាយការណ៍ការស្រាវជ្រាវ (និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់ និងបោះពុម្ព។
- ១០២៥២១ និក្ខេបបទ១(ប្រភេទ២) ៦ក្រេឌីត
ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹងការគ្រប់គ្រងអប់រំ ការកំណត់ប្រធានបទនៃការងារស្រាវជ្រាវ ក្របខ័ណ្ឌនៃការងារស្រាវជ្រាវ(Conceptual Framework and Conceptual Innovation)។ ស្នើសេចក្តីព្រាងនៃគម្រោងស្រាវជ្រាវបឋមជូនគណៈកម្មការត្រួតពិនិត្យនិងកែលម្អតាមការណែនាំរបស់គណៈកម្មការ និងស្នើការពារគម្រោងស្រាវជ្រាវ។
- ១០២៥២២ និក្ខេបបទ២(ប្រភេទ២) ៦ក្រេឌីត
ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើការសម្អាតទិន្នន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ(Data Analysis) និងការបកស្រាយទិន្នន័យ(Data Interpretation)។
- ១០២៥២៣ និក្ខេបបទ៣(ប្រភេទ២) ៦ក្រេឌីត
ការសរសេររបាយការណ៍ការស្រាវជ្រាវ(និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់និងបោះពុម្ព។
- ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ ៣ក្រេឌីត
- ១០២៥៣២[1] ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ ៦ក្រេឌីត
ចុះផ្សាយអត្ថបទស្រាវជ្រាវចំនួន២អត្ថបទក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រកម្រិតជាតិនិងអន្តរជាតិដែលមានបណ្ណាធិការ និងអ្នកត្រួតពិនិត្យឯករាជ្យថ្នាក់ជាតិឬអន្តរជាតិ។
- ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ ៣ក្រេឌីត
ធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវដែលត្រូវចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រនៅក្នុងវេទិកាវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ ដែលមានលក្ខណៈ Conference Proceedings ចំនួនយ៉ាងតិច១ដង។
- ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន ៣ក្រេឌីត
ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន គឺជាការឡើងធ្វើបទបង្ហាញនូវលទ្ធផល និងចំណេះដឹងដែលបានមកពីការស្រាវជ្រាវរបស់ខ្លួនដែលត្រូវធ្វើចំនួន២ដង ដើម្បីស្វែងរកភាពចន្លោះប្រហោងនិងចំណុចខ្សោយរបស់និក្ខេបបទ តាមរយៈការរិះគន់ សំណួរនិងការបកស្រាយ និងអនុសាសន៍ពីក្រុមអ្នកជំនាញពាក់ព័ន្ធ សំដៅធ្វើឱ្យនិក្ខេបបទកាន់តែមានភាពសុក្រិត និងឆ្ពោះទៅរកការបញ្ចប់ដោយជោគជ័យ។សិក្ខាសាលានីមួយៗត្រូវរៀបចំដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សា។
[1] ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ មានចំនួន១២ក្រេឌីតសម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីសិក្សាប្រភេទ១ និងចំនួន៦ក្រេឌីតសម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីសិក្សាប្រភេទ២។
ឯកសារយោង៖
- យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខែកញ្ញា ឆ្នាំ២០១៨។
- ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ខែមីនា ឆ្នាំ២០១៤។
- សេចក្តីណែនាំលម្អិតស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ឆ្នាំ២០១២។
- ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន សាកលវិទ្យាល័យជុឡាឡុងកន ឆ្នាំ២០១៨។
ឧបសម្ព័ន្ធ៖ អត្ថន័យលេខកូដមុខវិជ្ជា
XXX | XXX |
លេខកូដថ្នាក់បណ្ឌិត ជំនាញ | លេខកូដមុខវិជ្ជា |
ល.រ. | បណ្ឌិតអប់រំ ជំនាញ | លេខកូដ៣ខ្ទង់មុខ |
១- | បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន | ១០២ XXX |
ល.រ. | ឈ្មោះក្រុមមុខវិជ្ជា | លេខកូដ៣ខ្ទង់ក្រោយ |
១- | មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម | XXX (១០០ដល់១៩៩) |
២- | មុខវិជ្ជាកម្រិតបណ្ឌិត | XXX (២០០ដល់២៩៩) |
៣- | មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជារួមនៃឯកទេស) | XXX (២០០ដល់២៤៩) |
៤- | មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជាស្នូលនៃឯកទេស) | XXX (២៥០ដល់២៩៩) |
៥- | មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ | XXX (៣០០ដល់៣៩៩) |
៤- | មុខវិជ្ជាតម្រូវ(ពុំផ្តល់ក្រេឌីត) | XXX (៤០០ដល់៤៩៨) |
៥- | ការប្រឡងវាស់ស្ទង់គុណសម្បត្តិ | XXX ៤៩៩ |
៦- | និក្ខេបបទ | XXX (៥០០ដល់៥៩៩) |
៦.១- និក្ខេបបទប្រភេទ១ | XXX (៥០០ដល់៥១៩) | |
៦.២- និក្ខេបបទប្រភេទ២ | XXX (៥២០ដល់៥២៩) | |
៦.៣- ផ្សេងៗ | XXX (៥៣០ដល់៥៩៩) |