ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០២៦-២០៣០) សម្រាប់ការស្រាវជ្រាវ របស់មជ្ឈមមណ្ឌលស្រាវជ្រាវអប់រំ និងនវានុវត្តន៍ នៅវិទ្យាស្ថានអប់រំ បង្កើតឡើងដើម្បីគាំទ្រ ការស្រាវជ្រាវអភិវឌ្ឍវិស័យអប់រំ និងនវានុវត្តន៍នៅគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនក្នុងប្រទេសកម្ពុជា។ ផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់មជ្ឈមមណ្ឌលស្រាវជ្រាវអប់រំ និងនវានុវត្តន៍ មានយុទ្ធសាស្រ្តគោល សំខាន់ៗដូចខាងក្រោម៖
- យុទ្ធសាស្ត្រ ១៖ ផ្សារភ្ជាប់សកម្មភាពតម្រង់ទិសស្រាវជ្រាវ និងសកម្មភាពសិក្សាស្រាវជ្រាវ ទៅនឹងគោលនយោបាយអប់រំ កំណែទម្រង់អប់រំ និងការអនុវត្តការបង្រៀន និងរៀន
- យុទ្ធសាស្ត្រ ២៖ ភ្ជាប់ការចូលរួមពីសាស្ត្រាចារ្យនិងគ្រូឧទ្ទេសដែលមកពីដេប៉ាតឺម៉ង់, មហាវិទ្យាល័យ, សាលាផ្សេងៗ លើផ្នែកស្រាវជ្រាវ
- យុទ្ធសាស្ត្រ ៣៖ ជំរុញការចូលរួមពីដៃគូរ និងភាគីពាក់ព័ន្ធពីខាងក្រៅ ក្នុងការគាំទ្រ និងផ្តល់ធនធានស្រាវជ្រាវ
- យុទ្ធសាស្ត្រ ៤៖ ផ្តល់ជូនការបណ្តុះបណ្តាលផ្នែកកសាងសមត្ថភាពស្រាវជ្រាវ និងឱកាសទទួលបានការបង្វឹកបន្ថែម
- យុទ្ធសាស្ត្រ ៥៖ គាំទ្រការបង្កើតយន្តការការងារស្រាវជ្រាវដែលមានសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន
- យុទ្ធសាស្ត្រ ៦៖ ជំរុញផលិតភាពការបោះពុម្ពផ្សាយការស្រាវជ្រាវកម្រិតអន្តរជាតិ ដែលមានគុណភាពខ្ពស់
- យុទ្ធសាស្ត្រ ៧៖ លើកកម្ពស់លទ្ធផលស្រាវជ្រាវដែលពាក់ព័ន្ធនឹងការអនុវត្ត និងការអប់រំឌីជីថល