វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ” សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្ដីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី និង ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួម អបអរសាទរពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកអប់រំ ពិសេសបុគ្គលិកអប់រំជានារីនៃវិទ្យាស្ថានជាតិអប់រំចំនួន ១០៦នាក់។