សៀវភៅ «កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ៖ ឆ្ពោះទៅមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាព» ត្រូវបានតាក់តែងឡើង ដើម្បីបង្ហាញអំពីការធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយនៅក្នុងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដែលមានអាយុកាលជាងមួយរយឆ្នាំមកហើយ ក្នុងគោលដៅធានាឱ្យបាននូវឧត្តមភាព គុណភាព សមធម៌ និងនិរន្តរភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន។
សៀវភៅនេះ មានចំនួន៩២ទំព័រ ដែលត្រូវបានរៀបរៀងជា៥ជំពូក ដូចជា៖ ជំពូក១ ប្រវត្តិវិទ្យាស្ថានជាតិអប់រំ, ជំពូក២ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ជំពូក៣ ការបណ្តុះបណ្តាលដំបូង, ជំពូក៤ ការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ, និងជំពូក៥ ការស្រាវជ្រាវអប់រំ និងនវានុវត្តន៍។
សមិទ្ធផលធំៗនៃកំណែទម្រង់វិទ្យាស្ថានជាតិអប់រំដែលបានរៀបរាប់ក្នុងសៀវភៅនេះ នឹងក្លាយទៅជាឧត្តមានុវត្តន៍មួយសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដទៃនៅទូទាំងប្រទេស។ សមិទ្ធផលនេះនឹងចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព និងគុណភាព ក្នុងការធានាបាននូវការអប់រំប្រកបដោយគុណភាព បរិយាបន្ន សមធម៌ និងឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
សូមចុចលើតំណរខាងក្រោម ដើម្បីទាញយកសៀវភៅ។
ទាញយកពី៖ Google Drive
សូមចុចលើតំណរខាងក្រោម ដើម្បីមើលសៀវភៅ។
សូមអរគុណ!