នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្សរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាសុខភាពផ្លូវចិត្តស្តីពី “ភាពធន់ផ្លូវចិត្តគ្រូបង្រៀន៖ ការលើកកម្ពស់តុល្យភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង” ដល់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ក្រោមអធិបតីភាពលោកស្រី ប៊ុន សុផានី នាយិការរងនៃវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងសកម្មភាពនេះ គម្រោង និងវាគ្មិនបានលើកឡើងនូវខ្លឹមសារ និងគោលគំនិតសំខាន់ៗទាក់ទងនឹងភាពធន់ផ្លូវចិត្ត ឥទ្ធិពលសង្គម ធម្មជាតិនៃចិត្តរំភើប និងស្វ័យប្រសិទ្ធភាព ស្ថានភាពសុខភាពផ្លូវចិត្តក្នុងវិស័យអប់រំ តុល្យភាពជីវិត និងការថែទាំខ្លួន ការប៉ាន់ប្រមាណផ្លូវចិត្ត ដំណោះស្រាយ និងករណីសិក្សា។ គរុនិស្សិតបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក ក៏ដូចជាឈ្វេងយល់ពីប្រធានបទដែលបានលើកឡើង ជាពិសេសភាពធន់ផ្លូវចិត្ត និងការថែទាំខ្លួន។ ក្នុងនោះផងដែរនិស្សិតបានថ្លែងអំណរគុណដល់កម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យនេះ ព្រមទាំងកិច្ចគាំទ្រពីគណៈគ្រប់គ្រង ក្នុងគ្រប់ដំណើរការនៃកម្មវិធីសុខភាពផ្លូវចិត្ត ដែលផ្ដល់ឱកាសឱ្យពួកគាត់បានយល់ដឹងពីភាពធនផ្លូវចិត្តគ្រូបង្រៀន និងតុល្យភាពផ្លូវចិត្តក្នុងជីវភាពរស់នៅ។ នេះសរបញ្ជាក់ពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំដល់សកម្មភាពគម្រោងគាំទ្រសុខភាពផ្លូវចិត្តចំពោះមន្ត្រីក្រោមបង្គាប់ និងសិស្សនិស្សិតក្នុងវិទ្យាស្ថានជាតិអប់រំទាំងមូល។
💙 #MENTALHIGH #TeacherResilience #MentalHealthAwareness #EducationMatters