សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖ ចិត្តវិទ្យា

មុខវិជ្ជា៖រួម

ចំនួនម៉ោងក្នុងមួយសបា្តហ៍ៈ ២ ម៉ោង
ចំនួនម៉ោងក្នុងមួយឆ្នាំៈ ៦៨ ម៉ោង

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ផ្ដល់​ឱ្យ​គរុ​និស្សិត​នូវ​កម្រិត​មូលដ្ឋាន​ផ្នែក ៖ 
  2. បកស្រាយពន្យល់ពីបញ្ញាតិស្តីពីការអភិវឌ្ឍផ្នែកសរីរាង្គ និង បញ្ញាស្មារតីរបស់សិស្សនៅមធ្យមសិក្សា (វ័យជំទង់)
  3. ពន្យល់ពីលំនាំពុទ្ធិក្នុងការក្តាប់យកចំណេះដឹង (ពុទ្ធិឥន្រ្ទីយ៍ និងពុទ្ធិវិចារ)
  4. បកស្រាយពន្យល់ពីរចនាសម្ព័ន្ធនៃបុគ្គលិកលក្ខណៈរបស់មនុស្ស ពីកត្តាដែលនាំឱ្យអភិវឌ្ឍបុគ្គលិកលក្ខណៈ ព្រមទាំងទំនាក់ទំនងរបស់មនុស្សនៅក្នុងសង្គម ។

២. បំណិន

  1. រកឃើញនូវចំនុចសំខាន់ៗនៃការអភិវឌ្ឍផ្នែកសរីរាង្គកាយ និងការអភិវឌ្ឍផ្នែកចិត្តគំនិត និងបញ្ញាស្មារតីរបស់ ជំទង់
  2. កំណត់ច្បាស់ពីរចនាសម្ព័ន្ធ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់មនុស្ស
  3. យកលំនាំពុទ្ធិទៅច្នៃប្រឌិតក្នុងលំនាំនៃការបង្រៀន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន និងឥរិយាបថរបស់់ខ្លួន និងសិស្សនៅមធ្យមសិក្សា
  4. រៀបចំកម្រងសំនួរវាយតម្លៃសមិទ្ធិផលសិក្សារបស់សិស្សបានសមស្រប ។

៣. ឥរិយាបថ

  1. ឱ្យតម្លៃទៅលើទ្រឹស្តីនៃចិត្តវិទ្យា
  2. ឱ្យតម្លៃទៅលើការចូលរួមនៃសកម្មភាពសិក្សារបស់សិស្ស
  3. យកទ្រឹស្តីចិត្តវិទ្យាទៅអនុវត្តក្នុងជីវភាពរស់នៅ និងក្នុងលំនាំនៃការបង្រៀនប្រកបដោយប្រសិទ្ធិភាពនៅ មធ្យមសិក្សា ។