សេចក្ដីប្រកាសនានា

  

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​ផែនដីវិទ្យា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពង្រឹង និង ពង្រីកចំណេះដឹង ដែលទាក់ទងនឹងមុខវិជ្ជាផែនដីវិទ្យាតាមរយៈខ្លឹមសារមេរៀន និងកិច្ចការ ការងារស្រាវជ្រាវ។
  2. ពិពណ៍នាពីឈ្មោះសម្ភារឧបទ្ទេសបង្រៀនដូចជា ភុលគោល វគ្គរបស់ព្រះច័ន្ទ ប្រព័ន្ធព្រះអាទិត្យ ៘
  3. ពន្យល់ពីសារៈសំខាន់របស់ផែនដីវិទ្យា ចំពោះការព្យាករណ៍អាកាសធាតុ ប្រភេទពពក និងខ្យល់ព្យុះ ព្រមទាំងកម្ពស់ទឹក ភៀងជាដើម។
  4. បង្ហាញពីបាតុភូតបន្ទុះភ្មំភ្លើង ពំនើងផ្នត់ បានត្រឹមត្រូវ។
  5. រៀបរាប់ពិសោធ ពិសោធន៍បង្ហាញ និងដំណើរការពិសោធនីមួយៗបានល្អ មានដូចជាការកង្វក់ទឹក ភ្លៀងអាស៊ីត ឥទ្ធិពលផលផ្ទះកញ្ចក់ ដំណើររង្វិលជុំ និង រង្វិលខ្ញល់របស់ផែនដី ...។
  6. កំណត់និយមន័យពាក្យបច្ចេកទេសរបស់ផែនដីវិទ្យា ដូចជាឧត្តុភូតវិទ្យា សាគរវិទ្យា ធរណីវិទ្យា ...។

២. បំណិន

  1. អនុវត្តការងារដែលទាក់ទងនឹង សាគរវិទ្យា ឧតុវិទ្យា ធរណីវិទ្យា តារាវិទ្យា និងមុខវិជ្ជា វិទ្យាសាស្ត្រផ្សេងទៀត ។
  2. វិភាគពីបាតុភូតទាំងឡាយដែលកើតមានឡើងនៅលើផែនដី និងនៅក្នុងសាកល។
  3. ប្រៀបធៀបអាកាសធាតុទាក់ទងនឹងរយៈកម្ពស់ និងសីតុណ្ហភាពនៃតំបន់នីមួយៗ។
  4. សង់ដ្យាក្រាមសីតុណ្ហភាព និងសម្ពាធទាក់ទងនឹងរយៈកម្ពស់នៃស្រទាប់របស់ បរិយាកាស។
  5. ដឹកនាំពិសោធនៅក្នុងក្រុម និងតាមថ្នាក់រៀនលើប្រធានបទខុសៗគ្នាទាក់ទងនឹង ផែនដីវិទ្យា។

៣. ឥរិយាបថ

  1. ជម្រុញការបង្ហាត់បង្រៀន និងការអនុវត្តន៍ទាក់ទងសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃ ។
  2. បណ្តុះនូវគំនិតស្រឡាញ់ ការពារ និងថែរក្សាបរិស្ថានដើម្បីឱ្យពិភពលោកមាន ស្ថេរភាពបរិស្ថាន។
  3. មានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ទាំងឡាយណាដែលកើតមានជា យថាហេតុពេលពិសោធ។