សេចក្ដីប្រកាសនានា

  

ពិធីក្រុងពាលីបញ្ចុះបឋមសីលានៅវិទ្យាស្ថានជាតិអប់រំ

 

ពិធីក្រុងពាលីបញ្ចុះបឋមសីលានៅវិទ្យាស្ថានជាតិអប់រំ

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានជាតិអប់រំបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលា ដើម្បីសាងសង់អគារសិក្សាថ្មីមួយខ្នង មាន៦ជាន់រួមទាំងជាន់ក្រោមដី ដោយចែកចេញជា៥៤បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឥស្សរជនជាច្រើនរូបទៀត។