សេចក្ដីប្រកាសនានា

  

សេចក្កីជូនដំណឹងស្ដីពីការដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី១១ ឆ្នាំសិក្សា ២០២២-២០២៣

 

វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរក្នុងការប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី១១ សម័យប្រឡងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ទាំងថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃសេវាសិក្សាទាំងអស់ សូមមកដាក់ពាក្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុចតំណខាងក្រោម ដើម្បីមើល សេចក្ដីជូនដំណឹង ពាក្យសុំចុះឈ្មោះចូលរៀន និងលទ្ធផលនៃការប្រឡង៖

១. សេចក្ដីជូនដំណឹង
២. ពាក្យសុំចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី១១
៣. លទ្ធផលប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ជំនាន់ទី១១