សេចក្ដីប្រកាសនានា

  

ការឈ្វេងយល់ពីសុខភាពផ្លូវចិត្ត និង គន្លឹះសាមញ្ញដើម្បីថែទាំខ្លួនឯង

សកម្មភាពលោកគ្រូ អ្នកគ្រូ និងប្អូនៗគរុនិស្សិត ចូលរួមកម្មវិធី”ការឈ្វេងយល់ពីសុខភាពផ្លូវចិត្ត និង គន្លឹះសាមញ្ញដើម្បីថែទាំខ្លួនឯង ”​ក្រោមអធិបតីភាព លោក ថៃ ហេង​ នាយករង​ នៃវិទ្យាស្ថានជាតិអប់រំ រៀបចំដោយគម្រោង Mental High​នៅសាលប្រជុំធំនៃវិទ្យាស្ថានជាតិអប់រំ។

-​ គោលបំណងនៃកម្មវិធីនេះ  គឺដើម្បីណែនាំគរុនិស្សិតពីសុខភាពផ្លូវចិត្ត សារសំខាន់នៃសុខភាពផ្លូវចិត្ត ការអនុវត្តគន្លឹះក្នុងការថែទាំខ្លួន និងស្វែងរកការជួយដែលត្រឹមត្រូវពេលជួបប្រទះនឹងការតានតឹងចិត្ត និងបញ្ហាផ្លូវចិត្ត។ ជាពិសេសការផ្លាស់ប្តូរការយល់ច្រឡំពាក់ព័ន្ធនឹង សុខភាពផ្លូវចិត្ត និងជំងឺផ្លូវចិត្តបើកចិត្តទូលាយក្នុងការគាំទ្រគ្នាទៅវិញទៅមក និងបញ្ជូនទៅរកសេវាវិជ្ជាជីវៈប្រសិនចាំបាច់។

-ទាំងសុខភាពផ្លូវចិត្ត​ និងសុខភាពផ្លូវកាយពិតជាមានសារ:សំខាន់ណាស់​ ដូចពាក្យមួយបានលើកឡើងថា​ ភាពជោគជ័យផ្អែកលើ គុណភាពនៃជីវិតដែលមានសុខភាពល្អ​ ទាំងផ្លូវកាយនិងផ្លូវចិត្ត​។