សេចក្ដីប្រកាសនានា

  

សីលធម៌ពលរដ្ឋ ឯកទេសទី១

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​​សីលធម៌-ពលរដ្ឋវិជ្ជា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. សុជីវធម៌ក្នុងការរស់នៅល្អ ចេះដោះស្រាយបញ្ហានៅក្នុងគ្រួសារ និងសហគមន៍ចេះថែ ទាំសុខភាពផ្លូវចិត្ត បញ្ហានិងចូលរួមថែរក្សាវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ ព្រមទាំងមានចំណេះដឹងអំពី សិទ្ធិមនុស្ស ច្បាប់សំខាន់ៗរបស់ប្រទេស។
  2. ដើម្បីសំ​រេច​វត្ថុ​បំណង​រួម​នៃ​ការ​អប់​រំ​លើ​មុខ​វិជ្ជា​សីល​ធម៌​ពល​រដ្ឋ​វិជ្ជា​សំ​រាប់​គ​រុ​និស្សិត​និង​ដើម្បី​អប់​រំ​ប្អូន​ៗ​នៅ​វិទ្យាល័យ​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​ទូ​លំ​ទូ​លាយ​គឺ​ត្រូវ​មាន​សមាសភាគ​បី​សំ​ខាន់​ៗ​ជា​មូល​ដ្ឋានៈ​
  3. រៀបរាប់ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ
  4. ពណ៌នាច្បាប់សិទ្ធិមនុស្សសំខាន់ៗ ដូចជាសិទ្ធិ និងករណីយកិច្ចប្រជាពលរដ្ឋ សិទ្ធិ សំដែងមតិ សិទ្ធិការពារខ្លួន
  5. ពណ៌នាវប្បធម៌អរិយធម៌ និងសំណង់ប្រាសាទបុរាណដែលជាមរតកដ៏មានតំលៃជា ពិសេសទឹកដីព្រៃព្រឹក្សារបស់ជាតិទាំងមូល
  6. រៀប​រាប់​និង​យល់​ដឹង​ពី​សារៈ​សំ​ខាន់​នៃ​សុ​ភ​មង្គល​គ្រួ​សារ​និង​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​។​     យល់​ដឹង​ពី​ច្បាប់​ជាតិ​ និងអន្តរជាតិ និង​​តួ​នា​ទី​ភារ​កិច្ចក្នុង​ការ​អ​នុ​វត្តន៍​ច្បាប់​ទាំង​នោះ​    ទៅ​តាម​និ​យាម​ជាតិ​ និង​អន្តរ​ជាតិ​ជា​ពិ​សេស​ច្បាប់​នឹង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ច្បាប់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​     ជា​ដើម​។
  7. ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ដែលជាសមាជិកអង្គការ សហប្រជាជាតិ។

២. បំណិន

  1. បង្ហាញពីលក្ខណៈសម្បត្តិមនុស្សដែលមានតំលៃគុណធម៌ និងការទទួលខុសត្រូវ
  2. បង្ហាញបំណិនក្នុងការទាក់ទងជាមួយសមាជិកគ្រូសារភាពស្អិតរមួតក្នុងក្រុមគ្រួសារ ដើម្បីគ្រួសារមានសុភមង្គល
  3. ពិភាក្សាការទទួលខុសត្រូវរបស់អង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងសារៈ សំខាន់នៃរដ្ឋធម្មនុញ្ញនិងនីតិអន្តរជាតិ
  4. អនុវត្តសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនដែលជាប្រជាពលរដ្ឋដូចមានចែងនៅក្នងរដ្ឋ ធម្មនុញ្ញនិងភាពជាម្ចាស់ប្រទេសដែលមានឯករាជ្យភាពរបស់ខ្លួន
  5. បង្ហាញសារៈសំខាន់នៃការថែរក្សាវប្បធម៌ អរិយធម៌ដែលជាអត្តសញ្ញាណជាតិ។
  6. ចេះដោះស្រាយបញ្ហាទាំងក្នុងឆាកជាតិនិងអន្តរជាតិ ចេះការពារថែរក្សាអត្តសញ្ញាណ ជាតិវប្បធម៌អរិយធម៌ដ៏ផូរផង់របស់ជាតិទាំងមូល។

៣. ឥរិយាបថ

  1. ឲ្យតំលៃលើខ្លូនឯង និងគោរព ឲ្យតំលៃដល់អ្នកដទៃ
  2. មានស្មារតីទទួលខុសត្រូវក្នុងការសំរេចនិងមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងសង្គម
  3. បណ្តុះស្មារតីចូលរួមចំណែកជួយអភិវឌ្ឍសហគមន៍និងសង្គម
  4. មានការទទួលខុសត្រូវក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយមិនឲ្យប៉ះពាល់សិទ្ធិ អ្នកដទៃចេះគោរពច្បាប់ជាតិនិងច្បាប់អន្តរជាតិ