សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖ សីលធម៌វិជ្ជាជីវៈ និងសិទ្ធិកុមារ

មុខវិជ្ជា៖រួម

ចំនូនម៉ោងក្នុងមួយសប្ដាហ៍ៈ ២ ម៉ោង
ចំនូនម៉ោងកន្នុមួយឆ្នាំសិក្សា ៦៨ ម៉ោង

វត្ថុ​បំណង

  1. យល់ច្បាស់ពីសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារជាគ្រូបង្រៀន
  2. ស្វែងយល់ពីអនុក្រិត្យលេខ ១២៦ អនក្រ បក ទី០៨ កញ្ញា ២០០៨ស្ដីពី
  3. ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀន
  4. ស្វែងយល់ពីច្បាប់អប់រំរបស់ក្រសួងអប់រំយុវជន និងកីឡា
  5. ស្វែងយល់ពីសិទ្ធិជាមូលដ្ឋានទាំង ០៤ របស់កុមារ


១. ចំណេះ​ដឹង

  1. មានចំណេះដឹងថ្មីៗ ពីសីលធ៌រស់នៅរបស់គ្រូបង្រៀនទាំងក្នុង និងក្រៅសាលា
  2. ជីវភាពឯកជន និងវប្បធម៌របស់គ្រូបង្រៀន
  3. ទំនាក់ទំនងគ្រូបង្រៀនជាមួយមន្រ្តីអប់រំគ្រប់ឋនានុក្រមនិងរដ្ឋអំណាចមូលដ្ឋាន
  4. យល់ច្បាស់ពីសិទ្ធិជាមូលដ្ឋានទាំង ០៤ របស់កុមារ និងច្បាប់នានាដែល ពាក់ព័ន្ធដល់ការការពារដល់កុមារ

២. បំណិន

  1. មានចំណេះដឹង និងអាកប្បកិរិយាក្នុងការបង្ហាត់បង្រៀនសិស្ស
  2. ធ្វើកិច្ចតែងការបង្រៀន ត្រៀមលក្ខណៈរៀបចំសម្ភារឧបទេសដើម្បីបង្រៀន
  3. មានការលើកទឹកចិត្តដល់សិស្សក្នុងការនិយាយស្ដីទៅកាន់សិស្ស
  4. ស្គាល់ពីជីវភាពជាឯកជន និងសមូហភាពរបស់គ្រូបង្រៀន
  5. មានទំនាក់ទំនងល្អជាមួយរដ្ឋអំណាច និងមាតា បិតារបស់សិស្ស
  6. ស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់គ្រូបង្រៀន
  7. ស្គាល់នរណាជាកុមារ និងរអប់រំកុមារខុសៗគ្នាឲ្យគេចផុតពីការរំលោភបំពាន

៣. ឥរិយាបថ

  1. មានស្មារតីស្រលាញ់ និងយកចិត្តទុកដាក់ជាប់ជានិច្ច ប្រកាន់គោលការណ៍ យុត្តិធម៌ សច្ចធម៌ ស្មោះត្រង់ ទន់ភ្លន់ បត់បែន មានភាពម្ចាស់ការ និងមានការ ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ។
  2. អប់រំណែនាំកុមារឲ្យស្រលាញ់ការសិក្សា នៅឆ្ងាយពី អំពើអបាយមុខផ្សេងៗ
  3. អប់រំកុមារឲ្យក្លាយជាធនធានមនុស្សពេញលេញសម្រាប់គ្រូសារ និងប្រទេសជាតិ