សេចក្ដីប្រកាសនានា

  

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​រូបវិទ្យា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពោលរង្វាស់ និងប្រមាណវិធីលេខជាក់លាក់ដែលប្រើក្នុងការវាស់វែងបានត្រឹមត្រូវ។
  2. រៀបរាប់ពីឈ្មោះសម្ភារឧបទេសផ្សេងៗដែលបានផលិត ដូចជា Recording Timer ឧបករណ៍បន្សីមេដែក ។ល។បានច្បាស់លាស់។
  3. ពោលច្បាប់ទាំងបីនៃចលនារបស់ញូតុនបានត្រឹមត្រូវច្បាស់លាស់។
  4. ពោលចលនារលកក្នុងទឹក ក្នុងខ្សែ រលកសូរ ពន្លឺបានត្រឹមត្រូវ។
  5. រៀបរាប់ច្បាប់ទាំង៣របស់ទែម៉ូឌីណាម៉ិចបានត្រឹមត្រូវ។
  6. ពោលនិយមន័យអគ្គិសនីស្តាទិច អេឡិចត្រូស៊ីនេទិច ម៉ាញេទិច ចរន្តឆ្លាស់បានត្រឹម​ត្រូវ។
  7. បង្ហាញច្បាប់ដំណាលត្រង់នៃពន្លឺបានត្រឹមត្រូវ។
  8. រៀបរាប់ពិសោធន៍ ពិសោធន៍បង្ហាញ និងដំណើរការបស់វាបានត្រឹមត្រូវ។

២. បំណិន

  1. ​ ប្រើប្រាស់កាលីបព័រ Micrometer (មីក្រូម៉ែត្រ) ​មុលទីម៉ែត្រ…បានត្រឹមត្រូវ។
  2. អនុវត្តច្បាប់ចលនាទាំងបីរបស់ញូតុនក្នុងការដោះស្រាយលំហាត់ និងអនុវត្តវាក្នុង​ការ​រស់នៅរាល់ថ្ងៃបានត្រឹមត្រូវ។
  3. ធ្វើពិសោធដោយប្រើឧករណ៍ងាយៗដែលបានផលិតបានត្រឹមត្រូវ។
  4. ប្រើប្រាស់សម្ភារឧបទេសដែលបានផលិតទៅក្នុងការរស់នៅដើម្បីលើកកម្ពស់គុណ​ភាពនៃជីវិតបានយ៉ាងប្រសើរ។
  5. ពន្យល់ពីដំណើរការរបស់ម៉ាស៊ីនសាំង និងម៉ាស៊ូតបានត្រឹមត្រូវ។
  6. គូរ និងដំឡើងសៀគ្វីអគ្គិសនីងាយៗបានត្រឹមត្រូវ​។
  7. តភ្លើងអគ្គិសនីក្នុងផ្ទះ និងរៀបចំបណ្ដាញបានត្រឹមត្រូវ។
  8. អនុវត្ត​ និងបកស្រាយច្បាប់ដំណាលត្រង់នៃពន្លឺក្នុងការរស់នៅបានត្រឹមត្រូវ។

៣. ឥរិយាបថ

  1. មានចំណង់ចំណូលចិត្តក្នុងការសិក្សាផ្នែករូបវិទ្យាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង​(ដោះ​ស្រាយលំហាត់ ពិសោធន៍និង ការផលិតសម្ភារឧបទេសដើម្បីបម្រើឲ្យការ បង្រៀ​ន​ និងរៀន-ស្រាវជ្រាវ)។
  2. ស្រឡាញ់ ថែរក្សា និងការពារសម្ភារឧបទេសដែលខ្លួនបានផលិតក៏ដូចជា​សម្ភារ​ផ្សេងៗដែលមាន និងទុកដាក់វា នៅ ទីកន្លែងសមរម្យ។
  3. មានបម្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្ករឡើងដោយចរន្តអគ្គិសនី(ការឆក់ ដោយចរន្តអគ្គិសនី ឆេះឧបករណ៍ប្រើប្រាស់ផ្សេងៗ។ល។)