សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖ វប្បធម៌ទូទៅ

មុខវិជ្ជា៖រួម

ចំនួនម៉ោងក្នុងមួយសប្ដាហ៍ ២ ម៉ោង
ចំនួនម៉ោងក្នុងមួយឆ្នាំសិក្សា ៦៨ ម៉ោង

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ផ្ដល់​ឱ្យ​គរុ​និស្សិត​នូវ​កម្រិត​មូលដ្ឋាន​ផ្នែក ៖ 
  2. បណ្ដុះ​មនោសញ្ចេតនា ឲ​ចេះ​ថែ​រក្សា​ការពារ​នូវ​អ្វីៗ ដែល​ជា​របស់​ជាតិ មរតក​វប្បធម៌ ជាតិ ពោល​គឺ វប្បធម៌​អរិយធម៌​ដ៏​រុង​រឿង​របស់​បុព្វបុរស​ដែល​បាន​បន្សល់​ទុក​ឲ ។
  3. ស្គាល់​ច្បាប់​នូវ​ប្រភព​លក្ខណៈ នៃ​វប្បធម៌ អរិយធម៌​ខ្លួន គ្រប់​ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀម​ទម្លាប់​ប្រពៃណី ជំនឿ​សាសនា សិល្បៈ របស់​ជាតិ។

២. បំណិន

  1. អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ដោយ​យក​សកម្មភាព​សិស្ស​ជា​សំខាន់ ។
  2. ចេះ​ច្នៃ​ប្រឌិត​នូវ​អ្វីៗ ដែល​មិន​មែន​​ជា​របស់​ជាតិ ឲ​ទៅ​ជា​របស់​ជាតិ​ខ្លួន​ជាតូបនីយកម្ម​​ ស្រប​តាម​ដូង​ព្រលឹង​ជាតិ ។
  3. ផ្សារ​ភ្ជាប់​ចំណេះដឹង​ទូទៅ​ស្ដី​ពី​វប្បធម៌​ជាតិ អន្តរជាតិ រួម​ជា​មួយ​នឹង​មុខវិជ្ជា ឯកទេស​ផ្ទាល់​ខ្លួន​ដើម្បី​លើក កម្ពស់​គុណ​ភាព​អប់រំ តាម​ផែន​ការ​របស់​ជាតិ ៕
  4. និយម​ប្រើប្រាស់​នូវ​អ្វីៗ ដែល​ជា​របស់​ជាតិ និង​ផ្សព្វផ្សាយ ថែរក្សា ការពារ និង​លើក តម្កើង​នូវ​អ្វីៗ​ដែល​ជា​របស់​ជាតិ ៕

៣. ឥរិយាបថ

  1. ស្គាល់​កាតព្វកិច្ច និង​ស្វ័យ​អប់រំ​ខ្លួន​ក្លាយ​ជា​ពលរដ្ឋ មាន​មនសិការ​ក្នុង​របរ​វិជ្ជាជីវៈ តាម​សម្មា​ជី​វោ ។
  2. ស្គាល់​ព្រំ​ដែន នៃ​សិទ្ធ និង​ច្បាប់ ករណី កិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ចៀស​វាង​ការ​រំលោភ​សិទ្ធ ។
  3. មាន​សាមគ្គី​ភាព​ល្អ ស្រលាញ់​យុត្តិ​ធម៌​ និង​ស្រលាញ់​មនុស្សជាតិ​ទូទៅ ។
  4. មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ជាតិ និង​អន្តរជាតិ​ មិន​ប្រកាន់​ពូជ​សាសន ពណ៌ សម្បុរ ជំនឿ​សាសនា.....។ ចេះ​ថែ​រក្សា​ការពារ​បរិស្ថា ។